កាន់តែកៀកថ្ងៃហើយ ត្រៀមរួចរាល់នៅ សប្បាយឱ្យអស់ដៃ សង្ក្រាន្តសមុទ្រឆ្នាំថ្មី នៅខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុដែលជាខេត្តតំបន់ឆ្មេរ មានកេរ្តិ៍ឈ្មោះល្បីដាច់គេប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសសូមស្វាគមន៍ប្រជាពលរដ្ឋពីគ្រប់ទិសទី មកលេងកំសាន្ត ក៏ដូចជាស្វាគមន៍មកលេងសង្រ្តាន្តសមុទ្រជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ នារដូវចូលឆ្នាំខ្មែរខាងមុខ។

រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា សង្រ្តាន្តសមុទ្រ ឆ្នាំ២០១៩នេះគ្រោងធ្វើឡើងក្នុងទ្រង់ទ្រាយធំប្លែករយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សង្រ្តាន្តសមុទ្រ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរដ្ឋបាលខេត្តព្រះសីហនុ ជាមួយ BLUE MEDIA CAMBODIA ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងដើម្បីឱ្យមានការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តសង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។

កម្មវិធីសប្បាយៗនៅក្នុងព្រឹត្តការណ៏សង្រ្តាន្តសមុទ្ររយៈពេល៣ថ្ងៃនេះ មានដូចជា ចុចប៊ូតុងប្រកាសបើកកម្មវិធីសង្ក្រាន្តសមុទ្រ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយខ្មែរដែលពេញនិយម ការប្រគុំតន្ត្រីខ្នាតធំ ស្តង់ពិពណ៍ទេសចរណ៍ ស្តង់ពិពណ៍ពាណិជ្ជកម្មប្រមាណជា ៣០០ស្តង់ កីឡាកម្សាន្តនានា នៅលើឆ្នេរខ្សាច់ និងលើសួនច្បារ មានកម្មវិធីបង្ហោះគោម បណ្តែតគោមទឹក និងការបាញ់កាំជ្រួចជាដើម។

អ្វីដែលរឹតតែពិសេសនោះ នៅលើដងវិថីនៃព្រឹត្តិការណ៍សង្រ្គាន្តសមុទ្រ ដែលនឹងរៀបចំក្នុង៣ថ្ងៃចូលឆ្នាំខ្មែរយើងខាងមុខនេះ នឹងមានការរចនាការតុបតែងលំអរដងផ្លូវ ដោយគោមចម្រុះពណ៏បែបវប្បធម៍ខ្មែរ ដោយមានព្រះឆាយាលក្ខព្រះមហាក្សត្រ សម្តេចតា និង សម្តេចយាយ រូបភាពសម្តេចតេជោហ៊ុនសែន ដាក់តាមទីតាំងសំខាន់ៗ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation