បណ្តាប្រទេសសហភាពអឺរ៉ុបព្រមព្រៀងបញ្ឈប់ការនាំចេញអាវុធទៅតួកគី
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃចន្ទបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបបានព្រមព្រៀងបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសតួកគីបន្ទាប់ពីតួកគីបានបើកប្រតិបត្តិការវាយលុកនៅស៊ីរីកាលពីពេលថ្មីៗនេះ។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា រដ្ឋជាសមាជិកប្តេជ្ញាប្រកាន់គោលជំហររឹងមាំទាក់ទងនឹងគោលនយោបាយនាំចេញអាវុធរបស់ពួកគេទៅកាន់ប្រទេសតួកគី។

សេចក្តីថ្លែងការណ៍ដែលបានកើតឡើងក្នុងកិច្ចប្រជុំរវាងក្រុមរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុបនៅក្នុងប្រទេសលុចសំបួរនោះក៏បានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែករបស់តួកគីនៅស៊ីរីនិងអំពាវនាវឲ្យតួកគីបញ្ឈប់សកម្មភាពយោធារបស់ខ្លួនផងដែរ។

យោងតាមការិយាល័យស្ថិតិសហភាពអឺរ៉ុប, សហភាពអឺរ៉ុបបាននាំចេញអាវុធនិងគ្រាប់រំសេវដែលមានតម្លៃសរុប៤៥លានអឺរ៉ូទៅកាន់ប្រទេសតួកគីកាលពីឆ្នាំមុនដោយរួមមានទាំងមីស៊ីលផងដែរ។

គួរបញ្ជាក់ថា តួកគីបានចាប់ផ្តើមការវាយលុកផ្នែកយោធាប្រឆាំងនឹងក្រុមយុទ្ធជនអំបូរឃឺដនៅក្នុងភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃ០៩ ខែតុលា ដោយធ្វើការវាយប្រហារតាមផ្លូវអាកាសនិងបាញ់ផ្លោងនៅទូទាំងតំបន់ព្រំដែនក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ បានប្រកាសដកកងទ័ពអាមេរិកចេញពីតំបន់នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation