គ្រប់ក្រុងស្រុកទាំង៧របស់ខេត្តកោះកុង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់៧ព្រះវស្សា
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ដោយការគោរពស្រលាញ់និងសោកស្តាយនូវស្នាព្រះហស្ថព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ្ធ សិស្សានុសិស្ស មន្ត្រីរាជការ កងកំលាំង ប្រដាប់អាវុធ គ្រប់ក្រុងស្រុកទាំង៧ របស់ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩នេះបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ក្នុងខួប៧ឆ្នាំ ដែលព្រះអង្គ បានយាងសោយទិវង្គត។

ប្រជាពលរដ្ឋវ័យកណ្តាល លោក លឿ សុភ័ណ្ឌ រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក៏ដូចជាពលរដ្ឋទូទាំងខេត្ត បានលើកឡើងថា ព្រះបាទសម្តេច នរោត្តម សីហនុ ជាព្រះមហាក្សត្រមួយអង្គ ដែលតំណាងអោយប្រទេសកម្ពុជា ដែលព្រះអង្គ បាននាំមកនូវសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងបានបន្សល់ទុកនូវស្នាព្រះហស្ថ ដ៏ឧត្តុងឧត្តមជាច្រើន ចំពោះជាតិមាតុភូមិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ ពិសេសពលរដ្ឋខេត្តកោះកុងទាំងអស់នៅតែចងចាំជានិច្ចនូវបណ្តាំរបស់ព្រះអង្គ ដែលបានផ្តាំផ្ញើរអោយពលរដ្ឋកម្ពុជាត្រូវតែមានសាមគ្គីភាពជានិច្ច ហេតុនេះហើយក្នុងនាមយើងជាពលរដ្ឋខ្មែរ សូមកុំជឿតាមការ ញុះញង់របស់ជនឈ្លៀតឱកាសមួយចំនួនដែលមានបំណងចង់បំបែកបំបាក់ស្មារតីជាតិខ្មែរ ក្នុងរូបភាពអោយពលរដ្ឋយើងបាត់បង់ ភាពជឿជាក់នូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តម របស់ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈនៃយើង ដែលជាហេតុនាំអោយ ប្រទេសជាតិ យើងបាត់បង់ស្ថេរភាព នយោបាយសុខសន្តិភាព រហូតឈានដល់មានការបាត់បង់នូវសេដ្ឋកិច្ច និងវិបត្តិផ្សេងៗជាច្រើនទៀត៕ ដោយ៖ តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation