អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហុងគ្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគ
| ព័ត៌មានជាតិ
SHARE

ហុងគ្រី៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចុះ អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសហុងគ្រី ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្ដិរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា។

នៅក្នុងពិធីនេះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ការចុះហត្ថលេខានេះពិតជា មានសារៈសំខាន់ណាស់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានចូលរួមចំណែក លើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍វិនិយោគរវាងប្រទេសទាំងពីរ និងវិស័យជាច្រើនទៀត។

តាមរយៈការចុះកិច្ចព្រមព្រៀងថ្ងៃនេះ រំពឹងថានឹងជួយបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មនៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ហុងគ្រី មានចំនួនជាង ១៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅហុងគ្រីមានទឹកប្រាក់ ១៣លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក។

សូមជម្រាបថា ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងដំណើរទស្សកិច្ចនិងកិច្ចប្រជ៉ំស្តីពីទឹក របស់គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋហុងគ្រី បន្ទាប់ពីទស្សនកិច្ច នៅប្រទេសឆែករួច។

សូមរំលឹកថា ក្នុងឪកាសអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រាក ប្រទេសឆែក មុននៃការអញ្ជើញដល់ប្រទេសហុងគ្រីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចប្រជ៉ំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយ សភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆែក ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆែក។សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ៕ដោយ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation