ក្រសួងអប់រំ ប្រកាសកាលបរិច្ឆេទនៃមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថា នៅក្នុងឆ្នាំនេះ មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ នឹងរៀបចំព្រឹត្តិការណ៍បែបបរិស្ថានបៃតង ក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីការចូលរួមចំណែករបស់បុគ្គលម្នាក់ៗ ដើម្បីសម្រេចឱ្យបាននូវបរិស្ថានស្អាត និងមានចីរភាព។ តើទម្លាប់ប្រចាំថ្ងៃតូចតាចណាខ្លះ ដែលអ្នកនឹងផ្លាស់ប្ដូរ ដើម្បីភពផែនដីរបស់យើង?


ឥឡូវនេះ អ្នកអាចចូលរួមក្នុងបុព្វហេតុនេះបានជាមួយយើងខ្ញុំ មិនថាអ្នកជានិស្យិត ឬសិស្សថ្នាក់ទី១-១២ នោះឡើយ។ ជាអាទិ៍ អ្នកអាចដាក់តាំងគម្រោងស្ទែមនៅក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ ចូលរួមកម្មវិធីប្រកួតប្រជែងនវានុវត្តន៍របស់សិស្សកម្រិតវិទ្យាល័យដែលហៅថា “ការប្រកួតប្រជែងក្ដីប៉ងប្រាថ្នាសម្រាប់កម្ពុជា” ឬក៏ចូលរួម “ការប្រកួតស្នាដៃគំនូរសម្រាប់កុមារកម្រិតបឋមសិក្សា” ដែលមានគោលបំណងបង្ហាញពីទម្លាប់ប្រចាំថ្ងៃនានាដើម្បីថែរក្សាបរិស្ថាន។


- ឈប់ទទួលពាក្យនៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។
- សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://stemcambodia.org/ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation