សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំ ស្ដីពីផែនការយុទ្ធសាស្ត្រនគរបាលជាតិ លើកទី៣ រយៈពេល ៥ឆ្នាំ
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផែនការយុទ្ធសាស្ត្រនគរបាលជាតិ លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាអធិការ អគ្គស្នងការ អគ្គស្នងការរង និងមន្រ្តីជាប់ពាក់ព័ន្ឋ។
នេះបើយោងតាមហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដែលបានចេញផ្សាយនាព្រឹកថ្ងៃនេះ៕