GMAC រំលឹកឲ្យសមាជិក ទៅចុះបញ្ជីនាំចេញ ដើម្បីបញ្ចៀសភាពយឺតយ៉ាវ ដល់ការនាំចេញទៅEU
| ព័ត៌មានជាតិ
SHARE

សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថាGMAC បានរំលឹកដល់សមាជិកទាំងអស់អោយរួសរាន់ ទៅចុះបញ្ជីក្នុងប្រព័ន្ធ បញ្ជីអ្នកនាំចេញ (Registered Exporter System – REX) នៅក្រសួងពាណិជ្ជកម្ម ឲ្យបានមុនដំណាច់ឆ្នាំ២០១៩។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកGMAC នាថ្ងៃទី១៦តុលានេះ បញ្ជាក់ថា GMAC ធ្វើការជំរុញឲ្យសមាជិកទាំងអស់រួសរាន់ ក្នុងការចុះឈ្មោះក្នុងប្រព័ន្ធ ចុះបញ្ជីអ្នកនាំចេញ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានពីព្រោះការកំណត់ទទួលការចុះបញ្ជី របស់សហភាពអឺរ៉ុបគឺនៅត្រឹមចុងឆ្នាំ២០១៩ ខាងមុខនេះ។

GMAC បន្ដថា ក្រោយពីនេះតទៅ សហភាពអឺរ៉ុបនឹងឈប់ទទួលយកវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (c/o)ដែលចេញដោយក្រសួងពាណិជ្ជកម្មតទៅទៀតហើយ ដោយតម្រូវឲ្យអ្នកនាំចេញទាំងអស់ប្រើប្រព័ន្ធ REXSystem ជំនួសវិញ ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម (Statement of Origin)។

GMACបន្ថែមថា ជាការពិតការយឺតយ៉ាវណាមួយ នឹងអាចមានការរាំងស្ទះ ដល់ការនាំចេញរបស់រោងចក្រ នាថ្ងៃខាងមុខ។

កន្លងមកGMACសង្កេតឃើញថា មានចំនួនរោងចក្រតិចតួចបំផុត ដែលបានធ្វើការចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជី អ្នកនាំចេញ (Registered Exporter System – REX) រួចរាល់ជាស្ថាពរ បើទោះបីជាក្រសួងពាណិជ្ជកម្ម ធ្វើការជូនដំណឹងដល់រោងចក្រ ដែលជាអ្នកនាំចេញ តាំងពីចុងឆ្នាំ២០១៨ មកក៏ដោយ។

ស្ថានភាពបែបនេះនឹងបណ្តាលឲ្យមានភាពកកស្ទះ និងបញ្ហាច្រើនក្នុងការ (RegisteredExporter System – REX) នៅចុងឆ្នាំ២០១៩ ដែលជាកាលកំណត់របស់EU៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation