មូលនិធិរូបិយវត្ថុអន្តរជាតិប្រកាសថាសង្គ្រាមពាណិជ្ជកម្មកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោក
| ព័ត៌មានអន្តរជាតិ
SHARE

សង្រ្គាមពាណិជ្ជកម្ម សហរដ្ឋអាមេរិក - ចិន នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ មកត្រឹមកម្រិតទាបបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ ដោយបន្ថែមថាចក្ខុវិស័យអាចងងឹតសូន្យសុង បើភាពតានតឹងពាណិជ្ជកម្ម នៅតែមិនទាន់ដោះស្រាយ។

IMF និយាយថា ការព្យាករណ៍ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយ របស់ខ្លួនបង្ហាញពីកំណើនផ.ស.ស ឆ្នាំ ២០១៩ ចំនួន ៣,០ ភាគរយ ពោលគឺធ្លាក់ចុះពី ៣,២ ភាគរយ នៅក្នុងការព្យាករណ៍កាលពីខែកក្កដា ដែលភាគច្រើនដោយសារតែការកើនឡើង នៃការធ្លាក់ចុះពីការកកិតពាណិជ្ជកម្មពិភពលោក។

របាយការណ៍ ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក បង្ហាញលម្អិតអំពីការលំបាកខាងសេដ្ឋកិច្ច ដែលបណ្តាលមកពីពន្ធគយអាមេរិក - ចិន រួមទាំងថ្លៃដើម។ភាពចលាចលទីផ្សារ ការកាត់បន្ថយការវិនិយោគ និងផលិតភាពទាប ដោយសារការរំខានដល់ចង្វាក់ផ្គត់ផ្គង់ ពីវិវាទសេដ្ឋកិច្ច។

ប្រធានសេដ្ឋវិទូ IMF លោក Gita Gopinath ប្រាប់អ្នកសារព័ត៌មានថាអ្នកធ្វើគោលនយោបាយ​ ត្រូវតែចាត់វិធានការ ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីជំរុញទំនុកចិត្តវិនិយោគសកលផលិតកម្ម និងពាណិជ្ជកម្មសកល។

លោក Gopinath និយាយថា សេវាកម្មនៅតែមានភាពខ្លាំងនៅទូទាំងពិភពលោកប៉ុន្តែមានសញ្ញាខ្លះ នៃការធ្វើឱ្យសេវា នៅសហរដ្ឋអាមេរិក និងអឺរ៉ុបធ្លាក់ចុះ។

ការព្យាករណ៍ថ្មីIMF បង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ចិន បានធ្លាក់ចុះ ២ ភាគរយ ក្នុងរយៈពេលខ្លីក្រោមសេណារីយ៉ូពន្ធគយបច្ចុប្បន្ន និង១ ភាគរយ ក្នុងរយៈពេលវែង ខណៈពេលដែលទិន្នផលសហរដ្ឋអាមេរិក នឹងធ្លាក់ចុះ ០,៦ ភាគរយ ក្នុងរយៈពេលនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation