អាជ្ញាធរឥណ្ឌូណេស៊ីបិទសាលារៀនដោយសារផ្សែងអ័ព្ទកខ្វក់គ្របដណ្ដប់ពេញមេឃ
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ព្រោះផ្សែងកខ្វក់ដែលកើតចេញពីភ្លើងឆេះព្រៃនឹងបន្តគ្របដណ្ដប់ប្រទេសឥណ្ឌូណេស៊ីថែមទៀតស្របពេលដែលខេត្តជាច្រើនបានបិទសាលារៀនដោយសារគុណភាពខ្យល់កាន់តែអាក្រក់ឡើង។

វីដេអូដែលគេថតបានកាលពីថ្ងៃអង្គារបានបង្ហាញឲ្យឃើញថាផ្លូវជាតិជាច្រើនក្នុងទីក្រុងប៉ាឡេមបាង (Palembang) ត្រូវបានគ្រប់ដណ្ដប់ដោយផ្សែងអ័ព្ទកខ្វក់ដែលនេះបានបង្កការលំបាកជាខ្លាំងដល់ការធ្វើចរាចរ។

យោងតាមទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ, អាជ្ញាធរនៅក្នុងទីក្រុងប៉ាឡេមបាង (Palembang) នៃខេត្តស៊ូម៉ាត្រា (Sumatra) ខាងត្បូងបានបិទសាលារៀនចំនួន៣ថ្ងៃដោយគិតចាប់តាំងពីថ្ងៃចន្ទមកហើយអាចនឹងបន្តបិទច្រើនថ្ងៃថែមទៀតប្រសិនបើគុណភាពខ្យល់មិនមានភាពប្រសើរឡើងទេនោះ។

ប្រទេសឥណ្ឌូណេស៊ីបានដាក់ពង្រាយបុគ្គលិកពន្លត់អគ្គិភ័យរាប់ពាន់ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ និងប្រើប្រាស់យន្តហោះជាច្រើនគ្រឿងដើម្បីទម្លាក់ទឹកនិងបណ្ដុះពពកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតភ្លៀងក្នុងរដូវប្រាំង។

ចាប់តាំងពីឆ្នាំ២០១៥មក ប្រទេសឥណ្ឌូណេស៊ីបានប្រឈមមុខនឹងបញ្ហាភ្លើងឆេះព្រៃនិងអ័ព្ទកខ្វក់ដែលកាន់តែអាក្រក់ឡើងៗ។

អស់រយៈពេលជាច្រើនខែមកហើយឥណ្ឌូណេស៊ីបានប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃដែលជាញឹកញាប់គឺកើតចេញមកពីការដុតរានព្រៃដើម្បីដំាដំណាំស្របពេលដែលបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino) បានធ្វើឲ្យរដូវប្រាំងកាន់តែមានភាពហួតហែងនិងជួយបង្កើតឲ្យមានអ័ព្ទកខ្វក់គ្របដណ្ដប់ទូទាំងក្នុងតំបន់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation