ព័ត៌មានជាតិ

​ក្នុងខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា សម្លាប់មនុស្ស១៤១នាក់

image

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ២០១៨ មានគ្រោះថ្នាក់ចំនួន ២៥៥លើក ស្លាប់ចំនួន១៤១នាក់ របួសសរុបចំនួន៣១៨នាក់ របួសធ្ងន់ ២២៣នាក់ របួសស្រាលចំនួន៩៥នាក់។

បើតាមរបាយការណ៍ ស្ថិតិចំនួនអ្នកស្លាប់ ក្នុងខែឧសភានេះ ថយចុះ ២០% បើធៀបទៅនឹងខែមេសា ដែលមានអ្នកស្លាប់ដល់ទៅ ១៧៧នាក់។

តាមទិន្នន័យប្រចាំខែឧសភានេះ ក្នុង១ថ្ងៃប៉ុណ្ណោះ ដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយមិនបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត គឺថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ ៕

ព័ត៌មានទាក់ទង...