ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ នឹងហោះហើរត្រង់ទៅដាណាំង ថ្ងៃទី២៧តុលាឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាអង្គរអ៊ែរ នឹងហោះហើរត្រង់ ទៅកាន់ទីក្រុងទេសចរណ៍ដាណាំង ប្រទេសវៀតណាម នៅថ្ងៃទី២៧តុលាឆ្នាំ២០១៩ខាងមុខនេះ។

យោងតាមការសែតគមនាគមន៍ របស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្នុងឱកាស ជួបសំដែងការគួរសម ចំពោះលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នៅទីក្រុងទេសចរណ៍ដាណាំង ប្រទេសវៀតណាម កាលពីរសៀលម្សិលមិញ លោក វៀត ហ្ស៊ុង អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងដាណាំង បានគោរពជម្រាបជូន លោកជំទាវ ម៉ែន សំអន ថា ទីក្រុងនេះ នឹងរៀបចំទទួលការហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ពីភ្នំពេញមក ទីក្រុងនេះ នាថ្ងៃអាទិត្យទី២៧ តុលា ឆ្នាំ២០១៩ខាងមុខ។

នៅក្នុងឱកាសនោះដែរ លោកអនុប្រធានទីក្រុងដាណាំង បានជម្រាបជូនលោកជំទាវបន្ថែមថា ការបោះហើរត្រង់នេះ នឹងធ្វើឲ្យទំនាក់ទំនង រវាងទីក្រុងដាណាំង និងកម្ពុជា បានកាន់តែល្អបន្ថែមទៀត ក៏ដូចជាការបង្កើនចំនួនទេសចរណ៍ រវាងកម្ពុជា និងទីក្រុងដាណាំង។

លោកជំទាវ ម៉ែន សំអន កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ហើយការអញ្ជើញ ទៅទីក្រុងដាណាំងនេះ ស្ថិតនៅក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចផ្លូវការ នាប៉ុន្មានថ្ងៃនេះ។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ ជាក្រុមហ៊ុនចម្រុះ របស់រដ្ឋរវាងកម្ពុជា និងវៀតណាម ដែលមានភាគហ៊ុនកម្ពុជា៥១% និងរៀតណាម៤៩% បង្កើតឡើងដោយការផ្តូចផ្តើមគំនិត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ង្វៀន តាន់ហ្ស៊ុង អតីតនាយករដ្ឋមន្រ្តីវៀតណាម៕អត្ថបទ ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation