ព័ត៌មានអន្តរជាតិ

ក្រុមអ្នកគាំទ្រ ប្រធានាធិបតីបូលីវី ប៉ះទង្គិចជាមួយប៉ូលិស

image

ការប៉ះទង្គិចគ្នា រវាងប៉ូលីស និងអ្នកគាំទ្រ ប្រធានាធិបតី Evo Morales បានផ្ទុះឡើង កាលពីយប់ថ្ងៃពុធ នៅទីក្រុង Santa Cruz នៃប្រទេស Bolivi ។

ក្រុមអ្នកតវ៉ាមួយក្រុម បានប្រមូលផ្តុំគ្នា នៅលើផ្លូវធំមួយ ហើយបានគប់ដុំថ្មដាក់ប៉ូលីស ដែលជាលទ្ធផល បានធ្វើឲ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើពួកគេវិញ។

រូបភាពវីដេអូ ថតនៅពេលដែលក្រុមអ្នកគាំទ្រ នៃក្រុមសីលធម៌មួយក្រុមផ្សេងទៀត បានវាយប្រហាររថយន្តមួយដែលជាកម្មសិទ្ធិរបស់អ្នកគាំទ្រ បេក្ខជនប្រធានាធិបតី និងគូប្រជែង របស់លោក Morales គឺលោក Carlos Mesa ដែលព័ទ្ធជុំវិញ នៅពេលពួកគេគប់ដុំថ្ម។

ចំនួនមនុស្ស ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានចាប់ខ្លួនពីអាជ្ញាធរ ដោយសារភាពតានតឹង និងភាពវឹកវរ នៅតែបន្ត ខណៈការបោះឆ្នោត នាថ្ងៃអាទិត្យកាន់តែខិតជិតមកដល់។

ការស្ទាបស្ទង់មតិ ដែលធ្វើឡើង ដោយសកលវិទ្យាល័យបណ្ឌិតសភា និងសង្គមស៊ីវិលនានា ឲ្យដឹងថា លោក Moral នឹងទទួលបានសម្លេងឆ្នោត៣២% នៅក្នុងជុំទីមួយ ខណៈដែលគូប្រជែងកិតៗបំផុតរបស់គាត់ គឺលោកខាឡូមេសាអតីតប្រធានាធិបតី អាចប្រមូលបានសម្លេងប្រហែល២៧%៕