រញ្ជួយដីនៅហ្វីលីពីនបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់បាត់បង់ជីវិត
| ព័ត៌មានអន្តរជាតិ
SHARE

ការរអិលបាក់ដីនិងការខូចខាតអគារដែលបណ្តាលមកពីរញ្ជួយដីដ៏ខ្លាំងមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីនបានសម្លាប់មនុស្ស៤នាក់និងជាច្រើននាក់ទៀតរងរបួស។

ការិយាល័យការពារជនស៊ីវិលបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មនុស្ស២នាក់បានស្លាប់និង១៨នាក់បានរងរបួសដោយសារការរអិលបាក់ដីដែលបណ្តាលមកពីរញ្ជួយដីនោះនៅក្នុងខេត្តដាវ៉ាវដេលសួ (Davao del Sur)។

ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថាមានមនុស្ស២នាក់ទៀតបានបាត់បង់ជីវិតនៅកន្លែងផ្សេងដែលក្នុងនោះមានក្មេងស្រីម្នាក់បានស្លាប់ដោយសារជញ្ជាំងផ្ទះបាក់សង្កត់លើ។

រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឲ្យឃើញអណ្តាតភ្លើងនិងផ្សែងយ៉ាងខ្មួលខ្មាញ់ចេញពីផ្សារទំនើបមួយកន្លែងដែលអគ្គិភ័យបានឆាបឆេះឡើងភ្លាមៗបន្ទាប់ពីមានរញ្ជួយដីនេះ ប៉ុន្តែមិនមានមនុស្សជាប់នៅខាងក្នុងផ្សារទេ។

វិទ្យាស្ថានសិក្សាពីការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងរបស់ប្រទេសហ្វីលីពីនបានឲ្យដឹងថា រញ្ជួយដីកម្រិត៦,៣រ៉ិចទ័រនោះបានកើតឡើងកាលពីយប់ថ្ងៃពុធ ហើយចំណុចកណ្ដាលនៃការរញ្ជួយស្ថិតនៅចម្ងាយ២២គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងទូលូណាន (Tulunan) ក្នុងខេត្តកូតាបាតូខាងជើងក្នុងជម្រៅដី១៤គីឡូម៉ែត្រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation