ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការឆ្លើយតបនិងដោះស្រាយបានទាន់ពេល នូវរាល់ការមតិនិងការរិះគន់លើបណ្តាញសង្គមនិងសារព័ត៌មាន ជារឿងដែលត្រូវយកចិត្តទុកដាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សា ក្រុមការងារតាមដាន Facebook របស់ សម្តេចតេជោ ហ៊ុន សែន និងប្រព័ន្ធ ទំនាក់ទំនងបណ្តាញសង្គម សារព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំពិភាក្សា ក្រុមការងារតាមដានសង្គម (Facebook) របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងសារព័ត៌មាន (Media and Social Network) ផ្សេងៗទាក់ទងនឹង សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំង អគ្គនាយករង នៃអគ្គនាយកដ្ឋាននានា និងប្រធាននាយកដ្ឋានពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សារៀបចំយន្តការនានា ក្នុងការឆ្លើយតប និងដោះស្រាយចំពោះមតិមហាជនដែលបានលើកឡើង ឬចូលបញ្ចេញមតិនៅក្នុងទំព័រទំនាក់ទំនងហ្វេសប៊ុក (facebook) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងទំព័របណ្ដាញទំនាក់ទំនងសង្គម និងសារព័ត៌មានផ្សេងៗដែលទាក់ទងទៅនិងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម ហ៊ុយ វណ្ណៈ បានមាន ប្រសាសន៍លើកឡើងថា ដោយបច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការរីកចម្រើនខ្លាំងលើវិ ស័យនានា ជាពិសេសវិស័យបច្ចេកកម្ពុជាទំនើបបែបស៊ីវីល័យ ទន្ទឹមនោះប្រជាពលរដ្ឋក៏ចាប់ផ្ដើមរស់នៅ ដោយប្រើប្រាស់ មធ្យោបាយតាមបែបបច្ចេកវិទ្យាទំនើប និងដោយសម្លឹងមើលឃើញនៅការសំដែងមតិ ក៏ដូចជាការរិះគន់ជាសាធារណៈ មានការកើនឡើងនោះ ឯកឧត្តម បានស្នើឱ្យសមាជិកក្រុមការងារទាំងអស់ដែលមានតួនាទីភារកិច្ចក្នុងក្របខណ្ឌក្រុមការងារ ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទៅតាមជំនាញរៀងៗខ្លួន ដើម្បីឆ្លើយតបនិងការដោះស្រាយ ឱ្យបានទាន់ពេលវេលា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation