សម្តេច ទៀ បាញ់ អញ្ជើញចូលរួមកម្មវិធី បើកការប្រកួតកីឡាយោធា ពិភពលោកលើកទី៧ នៅប្រទេសចិន
| ព័ត៌មានជាតិ
SHARE

សម្តេច ទៀ បាញ់ ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ចេញដំណើរទៅចូលរួមកម្មវិធីបើកការប្រកួតកីឡាយោធាពិភពលោក លើកទី៧ (the Opening Ceremony of the 7th CISM World Games) ដែលប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន និងចូលរួមវេទិកាសៀងសាន លើកទី៩ (the 9th Beijing Xiangshan Forum) ចាប់ពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនៈកិច្ចនេះ តបតាមការអញ្ជើញ របស់នាយឧត្តមសេនីយ៍ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីក្រសួងការពារជាតិ ឲ្យដឹងថា កម្មវិធីនេះ មានព្រឹត្តិការណ៍សំខាន់ ២រួមមាន៖ ១.ចូលរួមពីធីបើកការប្រកួត កីឡាយោធាពិភពលោក លើកទី៧ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង អ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ។ ព្រឹត្តិការណ៍ប្រកួតកីឡា យោធាពិភពលោក លើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ “ការចែករំលែកមិត្តភាព និង លើកកម្ពស់សន្តិភាព” ។

២.បន្ទាប់ពីព្រឹត្តិការណ៍នេះ គឺចូលរួមវេទិកា សៀងសាន ប៉េកាំង លើកទី៩ (9 Beijing Xiangshan Forum) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២០-២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងវេទិកាសៀងសាន លើកទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គទី ៣ ក្រោមប្រធានបទ “ផលប្រយោជន៍ នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា។ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការជួបពិភាក្សាទ្វេភាគី ជាមួយសមភាគី លោកនាយឧត្តមសេនីយ៍ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation