តួកគី នឹងផ្អាកការវាយប្រហារនៅស៊ីរី ដើម្បីឲ្យកងកម្លាំងអំបូរឃឺដ ដកថយ
| ព័ត៌មានអន្តរជាតិ
SHARE

តួកគី បានយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ឈប់ការវាយលុករបស់ខ្លួន នៅក្នុងប្រទេសស៊ីរី រយៈពេល៥ថ្ងៃដើម្បីអនុញ្ញាតឱ្យកងកម្លាំងឃឺដដកខ្លួន ចេញពីតំបន់សុវត្ថិភាព ដែលទីក្រុងអង់ការ៉ា បានស្វែងរក ដើម្បីចាប់យកនៅក្នុងកិច្ចព្រមព្រៀងមួយ ដែលក្រុងវ៉ាស៊ីនតោន បានកោតសរសើរ ប៉ុន្តែមេដឹកនាំប្រទេសតួកគី ជាអ្នកទទួលបានជោគជ័យទាំងស្រុង។

បទឈប់បាញ់នេះ ត្រូវបានប្រកាសដោយ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា ជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan ហើយត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានថ្លែងថា វានឹងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។

សេចក្តីថ្លែងការណ៍រួម របស់សហរដ្ឋអាមេរិក - តួកគី ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ចុះផ្សាយថា តំបន់សុវត្ថិភាព នឹងត្រូវអនុវត្តជាចម្បង ដោយកងកំលាំង ប្រដាប់អាវុធទួរគី។

រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu និយាយថា ក្រុមយុទ្ធជនឃឺដ នឹងត្រូវបានបង្ខំឱ្យបោះបង់ចោលអាវុធធុនធ្ងន់ ហើយតំណែងរបស់ពួកគេ នឹងត្រូវបំផ្លាញចោល។ លោកបដិសេធ មិនហៅកិច្ចព្រមព្រៀងនេះថា ជាបទឈប់បាញ់គ្នាទេ ដោយនិយាយថា បទឈប់បាញ់អាចត្រូវបានព្រមព្រៀង ពីភាគីស្របច្បាប់ ហើយមិនមែនដោយជនជាតិឃឺដ ដែលតួកគីចាត់ទុកក្រុមភេរវករនោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation