ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីន តវ៉ាប្រឆាំងនឹងការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វ នៅតំបន់វេសបេង

image

កងកម្លាំងអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ កាលពីថ្ងៃព្រហស្បតិ៍ នៅឯប្រទេសប៉ាឡេស្ទីន ដែលកំពុងគប់ដុំថ្ម តវ៉ាប្រឆាំងនឹងការរឹបអូសយកដីធ្លី។ ការរឹបអូសយកដីធ្លី គឺស្ថិតក្នុងចំណោមជម្លោះ ដែលរារាំងដល់កិច្ចប្រឹងប្រែងសន្តិភាព។

សាក្សីជាច្រើន និយាយថា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅក្នុងភូមិ Turmus Ayya ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល ពុំមានការអត្ថាធិប្បាយភ្លាមៗទេ។ ការតវ៉ារបស់អ្នកតាំងទីលំនៅអ៊ីស្រាអែល បានប្រមូលផ្តុំគ្នា នៅលើភ្នំដែលមើលឃើញ Turmus Ayya និងបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល កសាងការតាំងទីលំនៅថ្មី។

ប្រទេសភាគច្រើន ចាត់ទុកការតាំងទីលំនៅទាំងអស់ ដែលអ៊ីស្រាអែលបានកាន់កាប់ នៅក្នុងសង្គ្រាមមជ្ឈឹមបូព៌ា កាលពីឆ្នាំ ១៩៦៧ ថាខុសច្បាប់។ អ៊ីស្រាអែល កំពុងជំទាស់រឿងនេះ។ ប្រជាជនអ៊ីស្រាអ៊ែល ប្រមាណ ៥០០.០០០ នាក់ រស់នៅតំបន់វេសប៊ែងខាងលិច និងហ្សេរុយសាឡឹមខាងកើត ជាតំបន់ដែលមានប្រជាជនប៉ាឡេស្ទីន ជាង ២,៦ លាននាក់រស់នៅ៕

ព័ត៌មានទាក់ទង...