ចិន ឃុំខ្លួនជនជាតិអាមេរិក២នាក់ ក្នុងគ្រាដែលភាពតានតឹងកំពុងកើនឡើង
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិនបានឃុំខ្លួនពលរដ្ឋសហរដ្ឋអាមេរិកចំនួន ២ នាក់ ពីបទសង្ស័យក្នុងការរៀបចំការឆ្លងកាត់ ព្រំដែនខុសច្បាប់។

ប៉ូលីសនៅខេត្ត Jiangsu នាភាគខាងកើត បានចាប់ខ្លួនជនជាតិអាមេរិក កាលពីចុងខែមុន ហើយអាជ្ញាធរ បានរៀបចំអោយអ្នកការទូតអាមេរិក ធ្វើទស្សនកិច្ច ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកទាំងពីរនេះ។ ពួកគេទាំងពីរនាក់ បានចូលរួមនៅក្នុងអង្គការមួយ ដែលមានឈ្មោះថា China Horizons ដែលគេហទំព័ររបស់ខ្លួននិយាយថា កម្មវិធីបង្រៀនភាសាអង់គ្លេស ផ្តល់នូវបទពិសោធន៍យ៉ាងសំបើម នៅក្នុងសាលាចិន។

ការចោទប្រកាន់ពីបទ រៀបចំអ្នកឆ្លងដែនខុសច្បាប់ ត្រូវផ្តន្ទាទោសអប្បបរមា ២ ឆ្នាំ ដោយការផ្តន្ទាទោសធ្ងន់ធ្ងរ ដូចជាការជាប់ពន្ធនាគារមួយជីវិត ក្រោមកាលៈទេសៈមួយចំនួន។ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងប៉េកាំង បញ្ជាក់ថា ខ្លួនបានដឹងអំពីការឃុំខ្លួនពលរដ្ឋអាមេរិក២នាក់ នៅប្រទេសចិន។ ស្ថានទូត មិនបានផ្តល់ព័ត៌មានលំអិត អំពីករណីពួកគេទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation