ការប្រយុទ្ធគ្នានៅតែបន្តកើតឡើងនៅស៊ីរីបើទោះបីជាមានបទឈប់បាញ់រវាងតួកគីនិងកងកម្លាំងអំបូរឃឺដក៏ដោយ
| ព័ត៌មានអន្តរជាតិ
SHARE

ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅភាគឦសានប្រទេសស៊ីរីបើទោះបីជាមានការប្រកាសអំពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៥ថ្ងៃនៅក្នុងតំបន់នោះក៏ដោយ។

សំឡេងផ្ទុះយ៉ាងខ្លាំងរួមជាមួយនិងផ្សែងត្រូវបានគេលឺនិងឃើញនៅជុំវិញទីក្រុងមួយកាលពីព្រឹកថ្ងៃសុក្រនេះក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីតួកគីបានព្រមព្រៀងជាមួយអាមេរិកក្នុងការផ្អាកប្រតិបត្តិការប្រឆាំងនឹងក្រុមយុទ្ធជនអំបូរឃឺដដែលតួកគីចាត់ទុកជាក្រុមភេរវករ។

កិច្ចព្រមព្រៀងនោះបានតម្រូវឲ្យក្រុមយុទ្ធជនអំបូរឃឺដដកចេញពីតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរីនៅតាមព្រំដែនរវាងស៊ីរីនិងតួកគី។

គួរបញ្ជាក់ថា កងទ័ពតួកគីនិងក្រុមយុទ្ធជនស៊ីរីដែលត្រូវបានគាំទ្រដោយតួកគីបានបើកប្រតិបត្តិការវាយលុកប្រឆាំងនឹងកងកម្លាំងអំបូរឃឺដនៅភាគខាងជើងប្រទេសស៊ីរីកាលពីសប្តាហ៍មុនក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្ត ដកកងទ័ពអាមេរិកចេញពីតំបន់នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation