រដ្ឋមន្រ្តីការពារជាតិកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីងការពារជាតិចិន 
| ព័ត៌មានជាតិ
SHARE

នៅក្នុងឱកាស អញ្ជើញចូលរួមពិធីបើកការប្រកួត កីឡាយោធាពិ ភពលោកលើកទី៧ នៅទីក្រុង អ៊ូហាន រួចមក គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រីការពារជាតិចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងចិន។

ពិធីនេះ ស្តីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ដែលធ្វើឡើងកាលពីថ្ងៃទី២០ តុលា ក្នុងឱកាសដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលជួបសម្ដែងការគួសមនាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រី្ហការពារជាតិចិន នៅទីក្រុងប៉េកាំង។

នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសម្តែងការស្វាគមន៍ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកចូលរួមក្នុងពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុង អ៊ូហាន និងចូលរួមក្នុងវេទិកាសៀនសានលើកទី៩ នៅទីក្រុងប៉េកាំង។

នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ សម្ដែងការកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ដែលបានខិតខំជំរុញក្នុងការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និង ចិន។

រដ្ឋមន្ត្រី្កការពារជាតិចិន បញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តភក្តិដែកថែប។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅហើយបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់ជាងគេ ក្នុងប្រវត្តិសាស្រ្ត។

នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ជិតស្និទ្ធនិងទទួលបាននូវសមិទ្ធផលធំធេងជាច្រើន ហើយកិច្ចសហប្រតិបត្តិកា ររវាងកងទ័ពទាំងពីរ បានក្លាយទៅជាយន្តការមួយដែលបានជួយជំរុញដល់ការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា និងចិន។ ប្រទេសចិននៅតែបន្តផ្តល់ជំនួយ និងការគាំទ្រដល់ការកសាងកងទ័ព និងការអភិវឌ្ឍវិស័យការពារជាតិ របស់ប្រទេសកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់បញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពប្រទេសទាំងពីរកម្ពុជា ចិនដែលបានចាប់ផ្តើម ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានពង្រឹង និងពង្រីកថែមទៀត យ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា ចិនបានជួយឧបត្ថម្ភ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពទាំងពីរ ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនកម្រិតនៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើនប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិផងដែល ដែលបានធ្វើឱ្យទំនាក់ទំនងកងទ័ពទាំងពីរកាន់តែរឹងមាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation