ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងម៉ិកស៊ិក យល់ព្រមចាត់វិធានការ ដើម្បីបញ្ឈប់លំហូរអាវុធទៅម៉ិកស៊ិក

image

រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក និយាយថា ប្រធានាធិបតី Andres Manuel Lopez Obrador និងសមភាគីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បានយល់ព្រមចាត់វិធានការរហ័ស ដើម្បីទប់ស្កាត់លំហូរ នៃអាវុធខុសច្បាប់ ពីសហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសម៉ិកស៊ិក។

លោក Lopez Obrador ប្រាប់លោក Trump តាមទូរស័ព្ទថា ប្រទេសយើងទាំងពីរ ប្រើបច្ចេកវិទ្យា ដើម្បីបិទព្រំដែន និងធ្វើចរាចរណ៍អាវុធ ដែលបញ្ហានេះ កំពុងសម្លាប់មនុស្សនៅម៉ិកស៊ិក។

លោក Lopez Obrador ប់លោក Trump ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលសមាជិកក្រុមអន្ធពាល កំពុងប្រើកាំភ្លើង.50 ក្នុងពេលផ្ទុះអំពើហឹង្សា នៅភាគពាយព្យ នៃទីក្រុងCuliacan បន្ទាប់ពីអាជ្ញាធរម៉ិកស៊ិកប៉ុនប៉ងចាប់ខ្លួន Ovidio Guzman ដេលជាម្ចាស់គ្រឿងញៀន និងកំពុងជាប់ពន្ធនាគារ Joaquin " El Chapo។

មេដឹកនាំទាំងពីរ បានឯកភាពគ្នាថា មន្រ្តីសហរដ្ឋអាមេរិក និងម៉ិកស៊ិក នឹងជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីពិភាក្សាអំពីជម្រើសនានា ហើយនឹងប្រកាសចាត់វិធានការ ដើម្បីបង្កកការនាំចូលអាវុធខុសច្បាប់ ចូលទៅក្នុងប្រទេសម៉ិកស៊ិក តាមរយៈការឆ្លងកាត់ព្រំដែន សហរដ្ឋអាមេរិក៕