ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរជាង ១០ម៉ឺននាក់ ដើរកម្សាន្តសប្បាយទូទាំងខេត្ត

ត្បូងឃ្មុំ៖ នៅ១៣ ខែមេសា ឆ្នាំ ២០២៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរទៅកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តត្បូងឃ្មុំ សង្រ្កាន្តត្បូងឃ្មុំ សរុបប្រមាណ ១០០.៧៧០នាក់។ នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរ ណ៍ខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅតំបន់សង្ក្រាន្តត្បូងឃ្មុំ ដឹកនាំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ មានភ្ញៀវសរុបប្រមាណ ៧៨.៥០០នាក់។
ការរៀបចំសង្ក្រាន្តត្បូងឃ្មុំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់, ភូមិត្រជាក់ ជាដើម។ ជាមួយគ្នានេះ ក៏មានការប្រគុំតន្រ្តីរាំលេងកម្សាន្ត និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត រៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រី។
សូមជម្រាបថា រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំ សង្ក្រាន្តត្បូងឃ្មុំ រយៈពេល ៤ថ្ងៃ នៅថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជា បង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ សារី ណែត















