ពលរដ្ឋហៃទីរាប់ពាន់អំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែង
| ព័ត៌មានអន្តរជាតិ
SHARE

ពលរដ្ឋហៃទីរាប់ពាន់នាក់បានចេញមកដើរក្បួនតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានីព័រអូប្រាំងនៅថ្ងៃចន្ទនេះដើម្បីអំពាវនាវឲ្យប្រធានាធិបតីហៃទី លោក ចូវឺណែល ម៉ូសេ (Jovenel Moise) ចុះចេញពីតំណែងនិងទាមទារឲ្យមានការបោះឆ្នោតជាថ្មី។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅក្នុងទីលានខាងមុខវិមានប្រធានាធិបតីហើយបានច្រៀងបទចម្រៀងពេញនិយមជាច្រើនបទនិងស្រែកទាមទារឲ្យប្រធានាធិបតីចុះចេញពីអំណាចមុនដើរក្បួនទៅកាន់សង្កាត់ពាណិជ្ជកម្មក្នុងរដ្ឋធានី។

ក្រុមដឹកនាំការតវ៉ានេះបាននិយាយថាស្ថានភាពនៅក្នុងប្រទេសហៃទីបានធ្លាក់ទៅដល់ចំណុចដែលមានបញ្ហាត្រូវដោះស្រាយនៅគ្រប់កន្លែង។

នៅក្នុងការតវ៉ាទ្រង់ទ្រាយធំនោះក្រុមបាតុករបានដុតសម្បកកង់ឡាននិងរបាំងប៉ូលិសព្រមទាំងបានគប់ដុំថ្មដាក់ប៉ូលិសថែមទៀតផង។ ជាការឆ្លើយតបប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់កាំភ្លើងជ័រដើម្បីបំបែកក្រុមមហាជន។

ការតវ៉ានៅក្នុងប្រទេសហៃទីបានធ្វើឲ្យមនុស្ស២០នាក់បាត់បង់ជីវិតនិងជាង២០០នាក់រងរបួសក្នុងរយៈពេល២សប្ដាហ៍មកនេះនិងមិនបានបង្ហាញសញ្ញាថមថយឡើយដោយមេដឹកនាំបក្សប្រឆាំងកំពុងបន្តអំពាវនាវឲ្យប្រធានាធិបតីលាលែងពីតំណែងនិងប្ដេជ្ញាបន្តដាក់សម្ពាធទៅលើរដ្ឋាភិបាលតាមរយៈការធ្វើបាតុកម្មនៅក្នុងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation