ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១ ភ្ញៀវទេសចរទៅកម្សាន្ដនៅខេត្តព្រៃវែង សរុប ៧ម៉ឺននាក់ កើនឡើងជាងឆ្នាំមុនៗ

image

ខេត្តព្រៃវែង៖ យោងតាមរបាយការណ៍របស់រដ្ឋ បាលខេត្ត ព្រៃវែង បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤រដ្ឋបាលខេត្ត បានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ដោយសហការជាមួយកងកម្លាំងទាំងបីសម្រាប់ ការការពារភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដើរកម្សាន្ត ក្នុងនោះមាន មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុប ប្រមាណជិត ៧០.៨០០នាក់ បានទៅដើរលេងកម្សាន្ដនៅខេត្តមួយនេះ បើធៀបនឹងឆ្នាំកន្លងទៅមានការកើនឡើងគួរឱ្យកត់សម្គាល់៕

ដោយ៖ មិន ភក្តី