រាជវង្សព្រះចៅអធិរាជជប៉ុន យាងមកដល់សម្រាប់ពិធីរាជាភិសេក
| ព័ត៌មានអន្តរជាតិ
SHARE

អធិរាជណារុតូតូ យាងទស្សនាទីសក្ការៈបូជា Shinto ចំនួន ៣ នៅឯវិមានអធិរាជ មុនពេលដែលព្រះអង្គ ត្រូវបានកំណត់ឲ្យប្រកាសខ្លួន ជាអធិរាជជប៉ុនថ្មី នៅក្នុងពិធីសោយរាជ្យ នាថ្ងៃទី២២តុលានេះ។

ព្រះចៅអធិរាជដែលមានព្រះជន្ម ៥៩ ព្រះវស្សា បានពាក់អាវពណ៌ស ហើយបានបួងសួងនៅឯ“ កាស្មីដូកូរ៉ូ” និងទីសក្ការៈពីរទៀត។

ព្រះរាជពិធីនៅព្រឹកថ្ងៃនេះ មានភ្ញៀវចំនួន ២.០០០ នាក់មកពីក្នុងប្រទេសជប៉ុន និងមកពីបណ្តាលប្រទេសមួយចំនួនទៀត នៅលើពិភពលោក។

ព្រះអង្គម្ចាស់ក្រោន នៃប្រទេសជប៉ុនហ្វូមីទីតូ ដែលត្រូវបានគេស្គាល់ថា អាគីស៊ីណូ និងនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបាន បានមកដល់មុនពេលគ្រងរាជ្យ។

ណារុតូទី ជាព្រះចៅអធិរាជទី ១២៦ ក្នុងរាជាធិបតេយ្យ ដែលមានតំណពូជចំណាស់ជាងគេបំផុត នៅលើពិភពលោកដែលអ្នកប្រវត្ដិសាស្ដ្រនិយាយថា មានអាយុកាល ១.៥០០ ឆ្នាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation