រដ្ឋសភា នឹងអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែម កំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជា-វៀតណាម
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃនេះ រដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែម កំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជា-វៀតណាម។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ថា ការសម្រេចនេះ ធ្វើឡើងក្នុងរបៀបវារៈ ដែលបានពិភាក្សារួមមាន៖

១.ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជា ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទ ប្បញ្ញត្តិនៃអនុសញ្ញាសហប្រជា ជាតិ ស្តីពីច្បាប់ សមុទ្រចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨២ ទាក់ទងនឹងការ គ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

២.ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព។

៣.ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥រវាង ព្រះ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។

៤. ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀប វារៈសម័យប្រជុំរដ្ឋ សភាលើកទី ៣ នីតិកាលទី៦។អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation