ក្រសួងការពារជាតិតួកគី ប្រកាសថា កងជីវពលឃឺដ បានដោះលែងក្រុមអ្នកទោសអាយស៊ីស
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ក្រសួងការពារជាតិតួកគី ប្រកាសថា កងទ័ពទួរគី និងយុទ្ធជនកងទ័ពជាតិស៊ីរី ដែលជាសម្ព័ន្ធមិត្ត បានបង្កើតការគ្រប់គ្រងលើការតាំងទីលំនៅជាង ១០០ ចាប់តាំងពីការវាយលុក នៅភាគឥសាន ប្រទេសស៊ីរី។

មកដល់ពេលនេះ យុទ្ធជនឃឺដ ៧៦៥ នាក់ ត្រូវបានសម្លាប់ និង ១៥០០ គីឡូម៉ែត្រការ៉េ នៃដី បានធានាសុវត្ថិភាព។ លោកស្រី បានចោទប្រកាន់ក្រុម PKK, PYD, និង YPG ពីការដោះលែងក្រុមអ្នកទោសរដ្ឋអ៊ីស្លាម (IS) ប៉ុន្តែបានទទូចថាអាជ្ញាធរតួកគីមិនចាត់ទុកក្រុមទាំងនោះជាអ្នកតំណាងជនជាតិឃឺដទាំងអស់នោះទេ។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តី ក្រសួងការបរទេសទួរគី លោក Mevlut Cavusoglu បានចោទប្រកាន់កងកម្លាំងដឹកនាំដោយឃឺដ ពីបទរំលោភផ្ទាល់ចំនួន៣០ នៃបទឈប់បាញ់រយៈពេល៤ថ្ងៃ រួមទាំងការវាយប្រហារដែលបានសម្លាប់ទាហានតួកគីម្នាក់។

លោកនិយាយថា ប្រទេសតួកគី បានសងសឹក ចំពោះការវាយប្រហារទាំងនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation