ក្រុមបាតុករហុងកុង ព្យាយាមបិទផ្លូវ នៅក្នុងការតវ៉ា ដែលកំពុងបន្តកើតមានឡើង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកតវ៉ា បានប៉ុនប៉ងបិទផ្លូវនានា ក្នុងសង្កាត់ជាយក្រុង Yuen Long កាលពីថ្ងៃច័ន្ទ បន្ទាប់ពីអង្គុយលេង ខណៈប៉ូលីស បានព្យាយាមបំបែកពួកគេ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនជុំ ធ្វើឱ្យអ្នកស្រុកមានការខឹងសម្បារ។

ប៉ូលីសប្រឆាំងកុបកម្មរាប់សិបនាក់ ត្រូវបានគេដាក់ពង្រាយ នៅតំបន់នោះ ។ យោងតាមប៉ូលីសហុងកុង អោយដឹងថាការដាក់ពង្រាយនេះ ធ្វើឡើងបន្ទាប់ពីការប្រមូលផ្តុំ ដោយគ្មានការអនុញ្ញាតមួយថ្ងៃមុន ដែលក្នុងនោះ មនុស្ស៦៨នាក់ត្រូវបានចាប់ខ្លួន។

បាតុករម្នាក់ ត្រូវបានប៉ូលីសឃុំខ្លួន ក្នុងកំឡុងពេលតវ៉ានេះ។ អ្នកស្រុកមួយចំនួន ត្រូវបានគេមើលឃើញថា បានទទួលរងនូវផលប៉ះពាល់ ពីស្ម័នបង្ហូរទឹកភ្នែក។ នៅព្រឹកថ្ងៃនេះ មន្រ្តីហុងកុងបានសុំអភ័យទោស ដល់មេដឹកនាំអ៊ីស្លាម បន្ទាប់ពីប៉ូលីសបង្ក្រាបកុបកម្ម និងបានបាញ់វិហារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation