ព័ត៌មានជាតិ

ទូតអាមេរិក ៖ ២៣តុលា បញ្ជាក់ពីឯករាជ្យ និងបូរណភាពទឺកដីនៃប្រទេសកម្ពុជា

image

កាលពី ២៨ ឆ្នាំមុន ត្រូវនឹងថ្ងៃនេះ ប្រទេសកម្ពុជាបានចូលរួមជាមួយសហគមន៍អន្តរជាតិ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំឲ្យមានការបញ្ចប់ជម្លោះ ដែលមានរយៈពេលរាប់ទសវត្សរ៍ ជំរុញការផ្សះផ្សាជាតិ ហើយបញ្ជាក់ពីឯករាជ្យ និងបូរណភាពទឺកដីនៃប្រទេសកម្ពុជា។

នេះជាការបញ្ជាក់ពីទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបានចេញផ្សាយនៅ ថ្ងៃនេះ ប្រទេសកម្ពុជារំលឹកដល់ការប្តេជ្ញាចិត្តកាលពីឆ្នាំ ១៩៩១ ចំពោះពលរដ្ឋរបស់ខ្លួន ក្នុងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់គេ ធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យពហុបក្ស និងធានាអធិបតេយ្យភាពរបស់ខ្លួន៕

ព័ត៌មានទាក់ទង...