រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយថា ក្រុមយុទ្ធជន៥០០នាក់ បានរត់ចេញពីកន្លែងឃុំឃាំង នៅស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយថា ក្រុមសកម្មប្រយុទ្ធប្រហែលជា៥០០នាក់ បានរត់ភៀសខ្លួន ពីប្រទេសស៊ីរី ចាប់តាំងពីការវាយលុករបស់តួកគី នៅក្នុងតំបន់នោះ។

លោក Sergei Shoigu និយាយថា ឥឡូវនេះកិច្ចប្រឹងប្រែង កំពុងត្រូវបានធ្វើឡើង ដើម្បីចាប់ខ្លួនអ្នកដែលបានគេចខ្លួន។ កងកម្លាំងឃឺដស៊ីរី បានឃុំឃាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម រាប់ពាន់នាក់ នៅក្នុងមណ្ឌលឃុំឃាំងក្នុងតំបន់ ហើយមានការព្រួយបារម្ភថា អ្នកជាប់ឃុំអាចរត់គេចខ្លួនបាន។

លោក Shoigu និយាយទៅកាន់អ្នកសារព័ត៌មាន នាទីក្រុងសូជី នៃប្រទេសរុស្ស៊ីនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី និងតួកគីធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីគ្រប់គ្រងរួមគ្នាលើព្រំដែនប្រទេសទួរគី - ស៊ីរី ដែលមានចម្ងាយ ៤៤០ គីឡូម៉ែត្រ។

កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យកងទ័ពតួកគីគ្រប់គ្រង តំបន់នៅភាគឥសាន នៃប្រទេសស៊ីរី ដែលពួកគេបានកាន់កាប់ចាប់តាំងពីប្រទេសតួកគី បានបើកការវាយលុក របស់ខ្លួននៅថ្ងៃទី ៩ ខែតុលា ខណៈដែលកងកំលាំងយោធារុស្ស៊ី និងឆ្មាំព្រំដែនស៊ីរី នឹងគ្រប់គ្រងព្រំដែនដែលនៅសេសសល់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation