គជប៖ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនអាចប្រើប្រាស់ជំនួសអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតឡើយ
| ព័ត៌មានជាតិ
SHARE


យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការផលិត និងការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត ដែលចេញដោយគជប ឲ្យដឹងថា សម្រាប់ការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នឹងចាប់ពីថ្ងៃទី៦ មិថុនា ដល់ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨។


ប័ណ្ណនេះ មានគោលបំណងកំណត់ អំពីការផលិត និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវធ្វើតាមលក្ខណៈបច្ចេកទេសកុំព្យូទ័រ ដោយការផ្ទេរឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោត ចេញពីបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៧ បញ្ចូលនៅក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។ ប័ណ្ណនេះ មានរាងចតុកោដ ដែលមានបណ្តោយប្រវែង ៩,៦សង់ទីម៉ែត្រ និងទទឹងប្រវែង៦,៦សង់ទីម៉ែត្រ។


សូមបញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចប្រើប្រាស់ជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation