ស្ករសូកូឡា ដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក ត្រូវបានដាក់បង្ហាញ នៅឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

សូកូឡាថ្លៃបំផុត នៅលើពិភពលោក ត្រូវបានដាក់លក់ កាលពីថ្ងៃអង្គារម្សិលមិញ នៅទីក្រុងបុមបៃ។ តម្លៃសូកូឡាចំនួន ៤០០,០០០ រូពី ក្នុងមួយគីឡូក្រាម។ សូកូឡាទាំងបីប្រភេទ បានចូលទៅក្នុងសៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេស។

លោក Philippe Conticini មេចុងភៅបារាំង Michelin Star ដែលស្ថិតនៅពីក្រោយគំនិតនេះ និយាយថា សូកូឡាតំណាងឱ្យវដ្តនៃជីវិតជាបីដំណាក់កាល គឺ The Creator, The Nurturer និង The Destroyer ។ គ្រឿងផ្សំ ដែលប្រមូលបានជុំវិញពិភពលោក ដូចជាកាហ្វេ សូកូឡាពណ៌សប៊ែលហ្សិក ផេដម៉ុនពណ៌ខៀវ និងធាតុផ្សំមួយចំនួនទៀត ដែលធ្វើឱ្យសូកូឡាទាំង៣ខាងលើ មានតម្លៃខ្ពស់។

កាលពីឆ្នាំ ២០១២ អ្នកផលិតសូកូឡាហត្ថកម្មសិប្បករ ដាណឺម៉ាកឈ្មោះ Fritz Knipschildt បានបង្កើតសូកូឡា មានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក គឺឡា Madeline au Truffe ដែលមានតម្លៃ ២៥០ ដុល្លារក្នុងមួយដុំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation