សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភ​ថវិកា ១​ម៉ឺន​ដុល្លារ ជួយ​លោក សំរិទ្ធ ឯក​សុវណ្ណ សម្រាប់​ការព្យាបាល​ជំងឺ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១ម៉ឺនដុល្លារអាមេរិក ជួយលោក សំរិទ្ធ ឯកសុវណ្ណ នាយករងព័ត៌មានទូរទស្សន៍ CNC សម្រាប់ព្យាបាលជំងឺ។ លោក សំរិទ្ធ ឯកសុវណ្ណ កំពុងសម្រាកព្យាបាលជំងឺមេរោគក្នុងឈាម នៅមន្ទីរពេទ្យប្រទេសថៃ។

ថវិកាសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដល់លោក សំរិទ្ធឯកសុវណ្ណ ដែលកំពុងសម្រាកព្យាបាលជំងឺមេរោគក្នុងឈាម នៅមន្ទីរពេទ្យប្រទេសថៃ បានផ្តល់ជូន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ នេះជាកាយវិការប្រកបដោយមេត្តា និងករុណាដ៏ជ្រាលជ្រៅ ព្រមទាំងជាមហាគុណដ៏ធំធេង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយដល់អ្នកសារព័ត៌មាន និងជាសមាជិករបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមជួសមុខឲ្យក្រុមគ្រួសារលោក សំរិទ្ធ ឯកសុវណ្ណ សូមគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីមេត្តា និងគុណធម៌ដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសម្រាលទុក្ខលំបាក នៃគ្រួសារលោក សំរិទ្ធ ឯកសុវណ្ណ នៅក្នុងគ្រាដែលកំពុងជំនះការលំបាកពីការយាយីដោយជំងឺ ហើយដែលកំពុងនៅព្យាបាលនៅប្រទេសថៃនេះ។កន្លងមក នៅក្នុងយន្តការរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចលនាថវិកាបានជាង ៩០០០ ដុល្លារ ជួយដល់លោកសំរិទ្ធឯកសុវណ្ណ ដើម្បីព្យាបាលជំងឺ ដែលកំពុងត្រូវការការ ចំណាយខ្ពស់។

ជាមួយគ្នានេះ ភរិយាលោក សំរឹទ្ធ ឯកសុវណ្ណ ក៏បានបង្ហោះសារលើហ្វេសបុកផ្ទាល់ខ្លួនរបស់ស្វាមីរបស់អ្នកស្រី គោរពថ្លែង អំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងខ្លឹមសារទាំងស្រុងថា ៖
« នាងខ្ញុំ សុខ ចន្តា ជាភរិយាលោក សំរឹទ្ធ ឯកសុវណ្ណ និងក្រុមគ្រួសារ សូមគោរពនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់ឧបត្ថម្ភដល់នាងខ្ញុំចំនួន ១០០០០ ( មួយម៉ឺនដុល្លា ) តាមរយះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ដើម្បីជួយសំរាល ទុក្ខលំបាកក្នុងគ្រាកំពុងមើថែប្តីដែលមានជំងឺមេរោគក្នុងសសៃឈាមនឹងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យផាយ៉ាថៃ១ ។ទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ និងប្រពៃថ្លៃថ្លារកអ្វីប្រៀបផ្ទឹមពុំបាននេះ នាងខ្ញុំនិងគ្រួសារមានតែម្រាមដៃដប់សូមគោរព ថ្លែងអំណរគុណ និង គោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន អាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនបន្ថែមទៀត ក្រោមម្លប់សន្តិភាព ។»៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation