ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន  ជំរុញអោយសមាជិកក្រុមប្រឹក្សាចូលរួមយោបល់ក្នុងកិច្ចប្រជុំ
| ព័ត៌មានជាតិ
SHARE

  ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន  ជំរុញអោយសមាជិកក្រុមប្រឹក្សាខណ្ឌទាំង១៨រូបចូលរួមលើកកដៃផ្តល់យោបល់ ដើម្បីបញ្ចេញមតិ  ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា  ដើម្បីផ្តល់ជាគំនិតនិងការអភិវឌ្ឍន៍ក្នុងខណ្ឌកុំចាំតែម៉ោស្តាប់ ។   លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥  អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌចំការមនព្រឹកថ្ងៃទី២៥  តុលានេះនៅសាលាខណ្ឌចំការមន ។

  លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានបន្ថែមអោយដឹងថាក្នុងនាមជាសមាជិកក្រុមប្រឹក្សាខណ្ឌទាំងអស់ត្រូវពិនិត្យមើលរបាយការណ៍  ដើម្បីជួយកែសម្រួល កែលំអពិសេសជួយដល់គណៈអភិបាល ក្នុងការអនុវត្តន៍អោយទទួលបានជោគជ័យ ក្នុងការជួយដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ខណ្ឌចំការមន ។ លោកបន្តថាសមាជិក្រុមប្រឹក្សាស៊ីប្រាក់ខែរដ្ឋ មិនមែនមកអង្គុយចាំតែលើកដៃនោះទេ ។

  លោក ថេង សុថុលអភិបាលខណ្ឌចំការមនបានមានប្រសាសន៍ឯកភាពនិងគាំទ្រ លោកបន្ថែមថាមានតែអ្នកដែលមិនចូលរួមធ្វើទេ ទើបគ្មានកំហុស លោកអភិបាលក៏បានជំរុញ អោយមានការកែរប្រែចំនុចអសកម្ម ភាពខ្វះខាតមួយចំនួនផងដែរ ដើម្បីកែរប្រែឥរិយាបថ របស់មន្ត្រីជាឈ្នាន់នៃភាពជោគជ័យជាពិសេសឆ្លើយតបផងដែរទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ។

  គួរបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ។២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០១៩។៤- ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តី បុគ្គលិក រដ្ឋបាលខណ្ឌចំការមននិង ៥-បញ្ហាផ្សេងៗ៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation