កាកបាទក្រហមអន្តរជាតិ ព្រមានពីវិបត្តិមនុស្សជាតិ នៅជំរំជនចំណាកស្រុក ក្នុងប្រទេសបូស្នី
| ព័ត៌មានអន្តរជាតិ
SHARE

កាកបាទក្រហមអន្តរជាតិ បានព្រមានអំពី មហន្តរាយមនុស្សធម៌ ដែលនឹងកើតមាន នៅជំរុំជនភៀសខ្លួនបណ្តោះអាសន្ន នៅតាមព្រំប្រទល់បូស្នៀ ជាមួយប្រទេសក្រូអាស៊ី ហើយបានស្នើសុំឱ្យផ្លាស់ទីលំនៅជាបន្ទាន់ ដល់អ្នកកាន់កាប់របស់ខ្លួន ទៅកាន់តំបន់ដែលមានសុវត្ថិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា ជំរុំ Vucjak ត្រូវបានគេដាក់ឈ្មោះថា "The Jungle" ដោយជនចំណាកស្រុករស់នៅទីនោះ មិនមានទឹកប្រើប្រាស់ គ្មានអគ្គិសនី គ្មានបង្គន់ និងលេចធ្លាយតង់។ បច្ចុប្បន្ននេះ មានប្រជាជន៧០០នាក់ រស់នៅទីនោះ។

កាកបាទក្រហម បន្តថា មានមនុស្សនៅក្នុងជំរុំ មិនបានព្យាបាល ហើយ៧០ភាគរយ នៃចំនួនប្រជាជន មានជំងឺគ្រុនឈាម។ ជំរុំនេះ មានតែតង់ចំនួន ៨០ និងមានអ្នកស្ម័គ្រចិត្ត ៥ នាក់ មកពីសមាគមកាកបាទក្រហម របស់បូស្នៀ។

អាជ្ញាធរបូស្នៀ ក្នុងសប្តាហ៍មុន បានកាត់បន្ថយការផ្គត់ផ្គង់ទឹក ដើម្បីដាក់សម្ពាធ ដល់រដ្ឋាភិបាលបូស្នៀ ក្នុងការផ្លាស់ប្តូរទីលំនៅ របស់ជនចំណាកស្រុក។ ចាប់តាំងពីដើមឆ្នាំ ២០១៩ មក មានជនចំណាកស្រុកប្រមាណ ២៣.០០០ នាក់ បានទៅដល់ប្រទេសបូស្នៀ ហើយមនុស្សរាប់ពាន់នាក់ ជាប់គាំងនៅតាមព្រំដែនភាគពាយ័ព្យ។

កាកបាទក្រហមអន្តរជាតិ បន្ថែមថា មជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដែលមានស្រាប់ នៅក្នុងប្រទេសបូស្នៀ មានមនុស្សគ្រប់គ្រាន់ ហើយមនុស្សរាប់ពាន់នាក់ទៀត កំពុងដេកនៅតាមដងផ្លូវ ឬអង្គុយ នៅតាមផ្ទះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation