សាកសពមនុស្ស៣៩នាក់ ត្រូវគេរកឃើញ នៅក្នុងទូររថយន្តកុងតឺន័រ នៅអង់គ្លេស គឺជាជនជាតិចិន
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលីសចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ថា មនុស្ស ៣៩ នាក់ ត្រូវគេរកឃើញ និងស្លាប់ នៅក្នុងកុងតឺន័រដឹកទំនិញមួយ នៅឯសួនឧស្សាហកម្មមួយ នៅភាគអាគ្នេយ៍ ប្រទេសអង់គ្លេស គឺជាជនជាតិចិន។

ប៉ូលីស បានបញ្ជាក់ថា សាកសពមានចំនួន ៣១ នាក់ ក្នុងនោះប្រុស ៨ នាក់។ ប៉ូលីសអង់គ្លេស និយាយថា ពួកគេជឿជាក់ថា កុងតឺន័រនេះ បានចេញពីកំពង់ផែ Zeebrugge ទៅ Purfleet ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ។ ឡានដឹកទំនិញនេះ ត្រូវបានគេជឿថា បានមកពីអៀរឡង់ខាងជើង។

ប៉ូលីសអង់គ្លេស បានវាយឆ្មក់ ទីតាំងចំនួន ២ កន្លែង នៅអៀរឡង់ខាងជើង និងបានសាកសួរ អ្នកបើកបរឡានដឹកទំនិញ ខណៈដែលពួកគេ បានស៊ើបអង្កេតការស្លាប់របស់មនុស្សចំនួន ៣៩ នាក់ ដែលបានរកឃើញ នៅក្នុងកុងតឺន័រដឹកទំនិញ។អ្ននកបើកឡានដឹកទំនិញជាបុរស អាយុ២៥ឆ្នាំ មកពីអៀរឡង់ខាងជើង ត្រូវបានចាប់ខ្លួន ពីបទសង្ស័យឃាតកម្ម។ គាត់មិនត្រូវបានចោទប្រកាន់ទេ ហើយឈ្មោះរបស់គាត់ ក៏មិនត្រូវបានដោះលែងដែរ៕ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation