នាយកសាលាម្នាក់ និងមនុស្ស១៥នាក់ទៀត ត្រូវបានកាត់ទោសប្រហារជីវិត នៅបង់ក្លាដែស ដោយសារពាក់ព័ន្ធនឹងការសម្លាប់ស្រ្តីម្នាក់
| ព័ត៌មានអន្តរជាតិ
SHARE

តុលាការនៅភាគខាងកើត ប្រទេសបង់ក្លាដែស បានកាត់ទោសនាយកសាលាអ៊ីស្លាមម្នាក់ និង ១៥ នាក់ទៀត ត្រូវបានកាត់ទោសប្រហារជីវិត កាលពីថ្ងៃព្រហស្បតិ៍ ពីបទសម្លាប់ស្ត្រីអាយុ ១៨ ឆ្នាំម្នាក់។

ស្រ្តីម្នាក់នោះ ត្រូវបានគេដុតបំផ្លាញ ពីបទបដិសេធមិនទម្លាក់ការចោទប្រកាន់ ពីបទយាយីផ្លូវភេទ ទៅលើនាយកសាលា។ ចៅក្រម Mamunur Rashid នៃសាលាក្តីការពារការបង្ក្រាបស្ត្រី និងកុមារ បានរកឃើញថា នាយកសាលា Siraj Ud Doula និងអ្នកផ្សេងទៀត មានពិរុទ្ធភាព ក្នុងការសម្លាប់ស្ត្រីនេះ ឬបញ្ជាឱ្យស្លាប់ កាលពីខែមេសា។

ភាពឃោរឃៅ នៃការស្លាប់នេះ បង្កឱ្យមានការតវ៉ាទូទាំងប្រទេស ដោយមានមនុស្សរាប់ពាន់នាក់ចូលរួម ពិធីបុណ្យសពរបស់រ៉ាហ្វា នៅឯស្រុកកំណើតរបស់នាង ហើយនាយករដ្ឋមន្រ្តី Sheikh Hasina បានសន្យាថា ក្រុមគ្រួសាររបស់នាង នឹងទទួលបានយុត្តិធម៌យ៉ាងឆាប់រហ័ស។

ជនជាប់ចោទទាំងអស់ រួមទាំងសមាជិកគណបក្សកាន់អំណាច ក្នុងតំបន់ និងសិស្សមួយចំនួន នៅសាលានោះ បានជាប់ខ្នោះដៃ ក្នុងពេលស្ដាប់ការអានសាលក្រម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាយកសាលាដែលញញឹម នៅពេលដែលគាត់ត្រូវបានគេនាំ ទៅតុលាការ ប៉ុន្តែបានស្រែកយំ បន្ទាប់ពីសាលក្រម ត្រូវបានប្រកាស ដោយអាជ្ញាធរសាលា។ មេធាវីការពារក្តីលោក Giasuddin Nannu បាននិយាយថា ជនជាប់ចោទទាំង ១៦ នាក់ នឹងប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation