ព្រះបរមរាជវាំង ប្រារព្ឋព្រះរាជពិធីខួបទី១៥ឆ្នាំ នៃទិវាគ្រង់រាជសម្បត្តិ របស់ព្រះមហាក្សត្រ
| ព័ត៌មានជាតិ
SHARE

យោងតាមកម្មវិធីផ្លូវការ ដែលព្រះរាជខុទ្ទកាល័យហ្លួងម៉ែ ផ្ញើរឲ្យCNC ឲ្យដឹងថា នៅថ្ងៃអង្គារ៍ ២កើត ខែកក្តិក ឆ្នាំកុរ ឯកសក្ត័ពុទ្ឋសរាជ ២៥៦៣ ត្រូវនឹងថ្ងៃអង្គារ៍ ទី២៩ តុលា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ ព្រះបរមរាជវាំងកម្ពុជា នឹងប្រារព្ឋព្រះរាជពិធីខួប១៥ឆ្នាំ នៃទិវាគ្រង់ព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ នរោត្តមជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។

នៅព្រះនាំងទេវាវិន្និឆ័យ ព្រះបរមរាជវាំង ដែលក្នុងពិធីនេះ មានការប្រព្រឹត្ត តាមបវេណី រាជានិយមកម្ពុជា ពីបុរមបុរាណ ដែល ដែលមានទាំងព្រះរាជពិធី តាមបែបពុទ្ឋសាសនា និងព្រហ្មញ្ញសាសនាចំរុះគ្នា។ នៅវេលានោះ សម្តេចព្រះបវរាជមាតាជាតិខ្មែរ នរោត្តមមុនីនាថសីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទ្រង់យាងថ្វាយគ្រឿងសក្តារបូជា អមដោយភ្លេងពិនពាទ្យ។ ថ្វាយបង្គំបញ្ចកកុធភណ្ឌ៣ដង តាមចង្វាក់គង។ បារគូថ្វាយព្រះពរជ័៧យមង្គល និងថា្វយស័ង្ខ។នមសិកា នៅចំពោះមុខ ព្រះភក្រ្តសម្តេចសង្ឃរាជទាំង២គណៈនិងរាជាគណសង្ឃ៥អង្គទៀត ។ ព្រមទំាងនាយមឿនសព្វមុខមន្រ្តី នៃព្រះបរមរាជវាំង។

កម្មវិធីផ្លូវការដដែល បានឲ្យដឹងថា អំពីគ្រឿងទ្រង់សំលៀកបំពាក់សម្រាប់អ្នកចូលរួម នាថ្ងៃ២៩តុលាខាងមុខ

ក្សត្រិយ៍៖ ព្រះពស្រ្តចងក្បិនពណ៌ តាមថ្ងៃ ព្រះភូសាពណ៌ស ព្រះសុភាក់ពណ៌ស៊ីនូនខ្ចី។
ក្សត្រា៖ ព្រះពស្រ្តចងក្បិនពណ៌ តាមថ្ងៃ ព្រះភូសាកុតពណ៌ស ព្រះសុពណ៌បាទ ព្រះសុពណ៌កោសបាទពណ៌ខ្មៅ។
ស្រ្តី៖ ៖ ព្រះពស្រ្តចងក្បិនពណ៌ តាមថ្ងៃ អាវពណ៌ស ក្រមាពណ៌ស៊ីនូនខ្ចី។
បរស៖ ៖ ព្រះពស្រ្តចងក្បិនពណ៌ តាមថ្ងៃ អាវកុតពណ៌ស ស្បែកជើង ស្រោមជើងពណ៌ខ្មៅ៕

សូមរំលឹកថា កាលពីថ្ងៃទី២៩ តុលា គស២០០៤ ពោលកាលពី១៥ឆ្នាំមុន បន្ទាប់ពីព្រះបិតារបស់ទ្រង់ នរោត្តមសីហនុ ដាក់រាជ្យ ក្រុមប្រឹក្សារាជសម្បត្តិកម្ពុជាដែលមានទាំងសម្តេចតេជោសែន ជាតួអង្គរាជានិយមនាំមុខ ក្នុងស្ថាប័ននេះ បានជ្រើសតាំងព្រះអង្គម្ចាស់នរោត្តមសីហមុនី ជារាជបុត្របង្កើត របស់សម្តេចឪ និងហ្លូងម៉ែ ឡើងគ្រងរាជសម្បត្តិ ជាព្រះមហាក្សត្រកម្ពុជា៕អត្ថបទ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation