ចិនរិះគន់ប្រធានសភាតំណាងរាស្ត្រអាមេរិកដែលគាំទ្រការតវ៉ានៅហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ក្រសួងការបរទេសចិនបានថ្កោលទោសសាររបស់ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណានស៊ី​ ប៉េឡូស៊ី​ (Nancy Pelosi) ដែលសរសេរគាំទ្រសកម្មភាពតវ៉ានៅក្រុងហុងកុងដោយបានចាត់ទុកសារគាំទ្រនោះថាជាការភ័ន្តច្រឡំរវាងអ្វីដែលត្រូវនិងខុសនិងកែលម្អឧក្រិដ្ឋកម្មហិង្សា។

សូមរម្លឹកថាប្រធានសភាតំណាងរាស្ត្រអាមេរិក​ លោកស្រី​ ប៉េឡូស៊ី​ កាលពីថ្ងៃពុធ​បានបង្ហោះរូបថតនៃកិច្ចប្រជុំរបស់លោកស្រីជាមួយក្រុមមេគំនិតដែលរុញច្រានឲ្យមានការតវ៉ានៅហុងកុងនិងបានសរសេរគាំទ្រក្រុមបាតុករហុងកុង។ 

អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិនបាននិយាយរិះគន់សារគាំទ្រនេះនិងបាននិយាយថាក្រុងហុងកុងគឺក្រុងរបស់ចិនហេីយការប៉ុនប៉ងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រុងហុងកុងនឹងមិនទទួលបានជោគជ័យទេ។ 

ក្រុងហុងកុងត្រូវបានញាំញីដោយចលាចលរយៈពេល ៥ខែមកហេីយដោយដើមហេតុចេញមកពីសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នដែលត្រូវបានលុបចោលទាំងស្រុងទៅហើយ។

ប៉ុន្តែបេីទោះបីជាសេចក្ដីព្រាងច្បាប់នោះត្រូវបានលុបចោលយ៉ាងណាក៏ដោយក៏ការតវ៉ាមិនបានបញ្ឈប់ទេដោយបានវិវត្តទៅជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនិងជាចលនាប្រឆាំងប្រទេសចិនដីគោកថែមទៀតផង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation