ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគីគំរាមសាជាថ្មីក្នុងការចាប់ផ្តើមប្រតិបត្តិការយោធានៅស៊ីរីឡើងវិញ

image

តួកគី៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) បានគំរាមសាជាថ្មីក្នុងការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញប្រសិនបើប្រទេសរបស់លោកនៅតែត្រូវបានរងការយាយីពីសំណាក់កងជីវពលឃឺដ។

លោក អឺដូហ្គាន់ (Erdogan) បាននិយាយថា តួកគីនឹងកម្ទេចរាល់យុទ្ធជនអំបូរឃឺដដែលប្រឈមមុខដាក់គ្នាជាមួយយោធាតួកគីក្នុងអំឡុងពេលដែលតួកគីកំពុងព្យាយាមការពារសុវត្ថិភាពនៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

លោកក៏បានរិះគន់បណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបផងដែរចំពោះជំហរបស់ពួកគេប្រឆាំងនឹងការវាយលុករបស់តួកគីនៅស៊ីរី និងបានគំរាមជាថ្មីក្នុងការបើកច្រកព្រំដែនតួកគីឲ្យជនភៀសខ្លួនចូលទៅតំបន់អឺរ៉ុប។

សូមរម្លឹកថា កាលពីសប្តាហ៍មុនតួកគីបានយល់ព្រមនៅក្នុងកិច្ចចរចាជាមួយអាមេរិកដើម្បីផ្អាកការវាយប្រហាររយៈពេល៥ថ្ងៃដោយទុកពេលឲ្យក្រុមយុទ្ធជនអំបូរឃឺដដកចេញពីតំបន់សុវត្ថិភាពដែលតួកគីគ្រោងនឹងបង្កើតឡើងនៅភាគឦសានប្រទេសស៊ីរីក្បែរព្រំដែនប្រទេសតួកគី៕

ព័ត៌មានទាក់ទង...