ទីតាំងដែលធ្លាប់រងគ្រោះដោយជំនន់ទឹកភ្លៀង ត្រូវបានរដ្ឋបាលក្រុងខេរភូមិន្ទដាក់ប្រព័ន្ធលូថ្មីហើយ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ផ្លូវ១ខ្សែប្រវែង៤១៥ម៉ែត្រ ដែលតែងតែទទួលរងនូវការជនលិច ដោយជំនន់ទឹកភ្លៀង និងមានប្រព័ន្ធលូពុំសមស្របតាមលក្ខណៈស្តង់ដា តាំងពីដើមឡើយមកនោះ ពេលនេះត្រូវបាន រដ្ឋបាលក្រុងខេមរភូមិន្ទផ្តើមបើកការដ្ឋានហើយ បន្ទាប់ពីបានចុះពិនិត្យនិងវាយតម្លៃតាមលក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ ច្បាស់លាស់រួចរាល់កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ក្នុងពេលអញ្ជើញអមដំណើរ ឯ.ឧ ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង ចុះបើកការដ្ឋាសាងសង់ប្រព័ន្ធលូរំដោះទឹកថ្មី១ខ្សៃនេះ បានអោយដឹងថា នេះជាគម្រោងប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០១៩ ដែលនឹងបំពាក់លូប្រវែង៤១៥ម៉ែត្រ និងអង្កត់ផ្ចិត ០.៨០ ចាប់ពីរង្វង់មូលស្ត្រីរែកផ្លែឈើ រហូតដល់ស្ថានីយ៍ប្រេងឥន្ទនៈ អិល អិច អរ។

លោកអភិបាលក្រុងបន្តថា ដើម្បីធានាបាននូវគុណភាព ស្នាដៃដែលជាសមិទ្ធផលថ្មី បានគង់វង្សយូរអង្វែង សូមអោយសាធារណៈជន ដែលជាម្ចាស់លំនៅឋាន សហគ្រាសតូចធំ អាជីវកម្ម សិប្បកម្ម ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជននានា ចាប់ពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩ ខាងមុខនេះ ខាងរដ្ឋបាលក្រុងនឹងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីធ្វើការសាសង់ប្រព័ន្ធលូទឹក១ខ្សែនេះ ដោយហាមមិនអោយធ្វើការសាងសង់ របងសំយ៉ាបផ្ទះ តូប ស្តង់ និងការដាក់តាំងទំនិញ ចំណីអាហារលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ ចំណីផ្លូវសាធារណៈ។

ហាមដាច់ខាត មិនអោយម្ចាស់ការដ្ឋានសំណង់គ្រប់ប្រភេទ ហ៊ុមព័ទ្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពី1/3 (មួយភាកបី) ឬប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈសំរាប់ទុកដាក់សម្ភារៈសំណង់ផ្សេងៗលើយ។ ម្ចាស់ទីតាំងអាជីវកម្ម សិប្បកម្ម ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជននានា ត្រូវចូលរួមថែរក្សាអានាម័យ បរិស្ថានដើម្បីសុខមាលភាពសាធារណៈ ក្នុងកម្រិតនៃការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការរួមចំណែកកែប្រែសោភ័ណភាពទីក្រុង។

ករណីមិនសហការអនុវត្ត តាមសេចក្តីជូនដំណឹង នេះ ខាងរដ្ឋបាលក្រុងនឹងចាត់វិធានការតាមច្បាប់ ដូចជារុះរើចេញ ឬចាប់ឃាត់ទុក និងមិនទទួលខុសត្រូវចំពោះសំណងនៃការខូចខាតផ្សេងៗឡើយ៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation