អភិបាលខេត្តព្រះសីហនុដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមរកនារីឱ្យឃើញទេសចរសញ្ជាតិអង់គ្លេសដែលបាត់នៅកោះរ៉ុង
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ឈានមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម នៅតែបន្តធ្វើឡើង។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ
ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកំលាំង គ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានានៅលើ កោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។

សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មាន ឈ្មោះAMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅ ក្រុងកោះរ៉ុង នៅម៉ោង៥,០០ ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦,០០ល្ងាច។នាង បានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨,១៥នាទីយប់ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លូនគេបានប្រទះឃើញនារីនោះលើក ចុងក្រោយនៅម៉ោង៣,៣០ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើ ផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។

ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារីរងគ្រោះក្រោយទទួលដំណឹងភ្លាមៗពីការបាត់ខ្លួននេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation