រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ នៃព្រះរាជពិធីគ្រងព្រះបរមរាជ្យសម្បត្តិ ព្រះមហាក្សត្រកម្ពុជា
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានប្រារព្វពិធី អបអរសាទខួបលើកទី១៥ នៃព្រះរាជពិធី បុណ្យគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុ
សិស្ស និង ប្រជាពលរដ្ឋជាច្រើនផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមជាមួយនឹងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពនានាជុំវិញវិញខេត្ត បានអញ្ជើញថ្វាយនូវកន្រ្តកផ្ការ ថ្វាយព្រះ ពរព្រះករុ
ណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមនី ព្រះមហាក្សត្រនៃព្រះរាជាណាចកនរកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តំណាងឲ្យព្រះសង្ឃ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិតថ្វាយព្រះពរ និង បានសម្តែងភក្ដីភាព កតញ្ញូ កត្តវេទិតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និង បានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ កែវទាំងបី វត្ថុសក្ដិសិទ្ធិក្នុងលោក បារមី ទេវតារក្សាស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គលមហាប្រសើរ ថ្វាយព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង សូមឲ្យមានព្រះរាជសុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមាន ជន្មាយុយឺនយូរ ជាងរយព្រះវស្សា គង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។

សូមរំលឹកថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០០៤។ ហើយនៅឆ្នាំ២០១៩នេះ ជាខួបលើកទី១៥ ក្នុងពេលដែល ព្រះអង្គគ្រងរាជសម្បត្តិ ព្រះអង្គបានបានបំពេញនូវព្រះរាជសកម្មភាពជាច្រើន សម្រាប់ជា ប្រយោជន៍ដល់ប្រជានុរាស្រ្ត និង សង្គមជាតិទាំងមូល ៕ដោយ៖ ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation