សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) អំពាវនាវឲ្យមានការប្រឆាំងនឹងការកេងប្រវ័ញ្ចនៅតំបន់ព្រៃអាម៉ាហ្សូន
| ព័ត៌មានអន្តរជាតិ
SHARE

សម្តេចប៉ាបហ្វ្រង់ស័រ សម្តែងការសោកស្តាយ និងអំពាវនាវឲ្យមានការប្រឆាំង នឹងការកេងប្រវ័ញ្ច នៅតំបន់ព្រៃអាម៉ាហ្សូន។ សម្តេចប៉ាបហ្វ្រង់ស័រ បានថ្លែងនៅឯមហាសន្និសិទ នៅPeter'sថា ការកេងប្រវ័ញ្ចលើផែនដី និងប្រជាជន នៅតំបន់អាម៉ាហ្សូន គឺជាការជួញដូរមនុស្ស។

លោកបន្ថែមថា កំហុសពីអតីតកាល គឺមិនគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការលួចប្លន់ របស់អ្នកដទៃ និងធ្វើឱ្យរងរបួសលើបងប្អូន និងផែនដីរបស់យើងបានឡើយ។

មជ្ឈមណ្ឌលស្រាវជ្រាវអវកាស ប្រទេសប្រេស៊ីលINPE បង្ហាញនូវក្ដីកង្វល់ ចំពោះគោលនយោបាយបរិស្ថាន របស់ប្រធានាធិបតីស្ដាំនិយមJair Bolsonaro ដែលបណ្ដាលឲ្យភ្លើងឆេះព្រៃ នៅតំបន់អាម៉ាហ្សូនឈានឡើងដល់កម្រិតខ្ពស់ ពោលគឺឆេះរហូតទៅ៧២.៨៤៣ហិកតាឯណោះ។ ទីភ្នាក់ងារនេះ និយាយថា ការកើនឡើងនេះ គឺមានរហូតដល់ទៅ៨៣% ក្នុងរយៈពេលដូចគ្នា និងខ្ពស់បំផុត ចាប់តាំងពីការកត់ត្រាដែលធ្វើឡើង កាលពីឆ្នាំ២០១៣មក។

ករណីនេះ បានចាប់ផ្តើមតាំងពីលោក Bolsonaro ចូលកាន់តំណែង កាលពីខែមករា ហើយលោកប្តេជ្ញាថា នឹងអភិវឌ្ឍតំបន់អាម៉ាហ្សូន សម្រាប់កសិកម្ម និងការធ្វើអាជីវកម្មរ៉ែ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ចោទប្រកាន់លោកថា លោកជាមនុស្សមិនអើពើ នឹងការព្រួយបារម្ភរបស់អន្តរជាតិ ចំពោះការកាប់បំផ្លាញព្រៃឈើនោះឡើយ  លោកជាមនុស្សមិនអើពើ នឹងការព្រួយបារម្ភរបស់អន្តរជាតិ ចំពោះការកាប់បំផ្លាញព្រៃឈើនោះឡើយ៕ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation