ព័ត៌មានជាតិ

រដ្ឋ និងវិស័យឯកជន នៅខេត្តពោធិ៍សាត់ សហការគ្នាលើកកម្ពស់វិស័យការងារ ជំនាញបច្ចេកទេសវិជ្ជាជីវ:

image


ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានប្រជុំស្តីពីភាពជាដៃគូល្អរវាងគណ:កម្មាធិការបណ្តុះបណ្តាលខេត្ត (ហៅកាត់ថា PTB) និងវិស័យឯកជន ដែលមានម្ចាស់យានដ្ឋានជួសជុលរថយន្តមកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តបាត់ដំបង ។ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ ស្ថាបន្តពាក់ព័ន្ធនិងភាពជាដៃគូរវាងវិស័យឯកជនផងដែរ។

លោកមាស មឿន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តពោធិ៍សាត់និងលោកង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា កិច្ចប្រជុំរវាងវិស័យរដ្ឋនិងវិស័យឯកជននាពេនេះគឺដើម្បី៖១.ធ្វើឲ្យវិស័យរដ្ឋនិងវិស័យឯកជនកាន់តែមានភាពស្និទ្ធស្នាលនិងគ្នា។
២.ដើម្បីឲ្យម្ចាស់យានដ្ឋានទាំងអស់ទទួលយកនូវសិស្ស និស្សិត ដែលបានបញ្ចប់កម្មសិក្សានៅវិទ្យាស្ថានពហុកបច្ចេកទេស ទៅបម្រើការងារដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យការងារដល់ពលរដ្ឋក្រីក្រ ដែលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ចំនួន១លាន៥សែនទូទាំងប្រទេសតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ដែលបានដាក់ចេញ។
៣.សូមឲ្យម្ចាស់យានដ្ឋានទាំងអស់ជួយផ្សព្វផ្សាយបន្តដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដែលទើបបានបណ្តុះបណ្តាលជំនាញបច្ចេសទេសថ្មី"របៀបថ្លឹងប៉ីចកូនជ្រូកម៉ាស៊ីនរថយន្តគ្រប់ប្រភេទដូចជាម៉ាស៊ីនម៉ាស៊ូតនិងម៉ាស៊ីនសាំងជាដើម។

លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានឲ្យដឹងថាសព្វថ្ងៃនេះវិទ្យាស្ថានបាននិងកំពុងមានកិច្ចសហប្រតិបត្តិការជាដៃគូជាមួយវិទ្យាស្ថានក្នុងប្រទេស រួមមាន NPIC, NTTIនិងវិទ្យាស្ថានមួយចំនួនទៀតនៅរាជធានីភ្នំពេញ ព្រមទាំងវិស័យឯកជនក្នុងស្រុកមានរោងចក្ររថយន្តFordនិងរោងចក្រអគ្គិសនីនៅស្រុកក្រគរផងដែរនិងក្រៅប្រទេសមាន" ចិន កូរ៉េ វៀតណាម ថៃនិងសិង្ហបុរីជាដើម។ ហើយបច្ចុប្បន្នវិទ្យាស្ថានបាននិងកំពុងបណ្តុះបណ្តាលវិជ្ជាជីវ:គ្រប់ជំនាញដល់សិស្ស និស្សិត យុវជន យុវនារី មកពីគ្រួសារក្រីក្រនិងសិស្សបោះបង់ចោលការសិក្សាសរុបចំនួន១.១៥១នាក់ ស្រី ៤៧០នាក់៕
ដោយសេង ប៊ុនធឿន