សង្គម

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បាវិត ត្រេកអរក្រៃលែង បន្ទាប់ពីទទួលផ្លូវបេតុងចំនួន៣ខ្សែ​ សម្រាប់សម្រួលចរាចរណ៍ និងដឹកជញ្ជូនកសិផល ​

image


អត្ថបទ៖ មិន ភក្តី
ស្វាយរៀង៖ផ្លូវបេតុងចំនួន៣ខ្សែប្រវែង៥០១ម៉ែត្រត្រូវកំពុងស្ថាបនាដែលឆ្លងកាត់ចំនួន២ភូមិក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងដែលផ្លូវមួយនេះកន្លងជាផ្លូវដីដែលធ្វើដំណើរដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋមកកាន់ទីផ្សារហើយរដូវប្រាំងដីហុយ និងរដូវវស្សាបែកភក់ ជាពិសេសសិស្សសាលាធ្វើដំណើរទៅរៀនម្តងៗ។


បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិតបានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត ក្នុងនាមលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិបានជួយសម្រួលផលប៉ះពាល់ក្នុងការជួសជុលស្ថាបនាមួយទាំង៣ខ្សែនេះហើយផ្លូវទាំង៣ខ្សែនេះមានប្រវែង៥០១ម៉ែត្រ ទទឹង៧ម៉ែត្រនិងផ្លូវខ្លះ៦ម៉ែត្រឆ្លងកាត់២ភូមិគឺភូមិ បាវិតលើ និង ភូមិ ច្រកលាវ ដែលជាថវិកាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤។


លោកចៅសង្កាត់បានបន្តទៀតថា ក្នុងជួសជុលស្ថាបនាផ្លូវចាក់បេតុងទាំង៣ខ្សែនេះគឺមានសារៈសំខាន់ក្នុងដឹកកសិផលការធ្វើដំណើររបស់បងប្អូនពលរដ្ឋដូច្នេះក្នុងនាមលោកចៅសង្កាត់ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋយោគយល់អំឡុងពេលដែលខាងក្រុមហ៊ុនកំពុងស្ថាបនាត្រូវសហការជាអាជ្ញាធរក៏ដូចខាងក្រុមហ៊ុន។


លោក សាញ់  សាខុន ចៅសង្កាត់បាវិតក៏បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនដែលទទួលម៉ៅការត្រូវតាមកិច្ចសន្យាព្រមទាំងតាមបច្ចេកទេសដែលខាងមន្ត្រី បច្ចេកទេសណែនាំដើម្បីឲ្យសមិទ្ធផលរបស់ប្រើប្រាស់បានយូរអង្វែង។


ជាមួយគ្នានេះ ពលរដ្ឋរស់នៅក្នុងភូមិ ច្រកលាវ និង ភូមិ បាវិតលើបានសម្ដែងនូវអារម្មណ៍សប្បាយរីករាយនិង
ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរដែនដីដែលបានជួសជុលស្ថាបនាផ្លូវទាំងនេះដែលកន្លងមកពិបាកក្នុងការធ្វើដំណើរខ្លាំង ប៉ុន្ដែឥឡូវនេះបានផ្លូវ​ល្អសម្រាប់ធ្វើដំណើរទៅមក។


ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋ ប្តេជ្ញាបន្តគាំទ្រក្នុងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល បន្តដឹកនាំប្រទេសឲ្យមានការ អភិវឌ្ឍន៍រីកចម្រើនទៅបន្ថែមទៀត៕