សង្គម

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងដាក់ផែនការ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុង ស្រុក ខេត្ត អាណត្តិទី៤

image


កំពង់ឆ្នាំង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានដាក់ផែនការ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុង ស្រុក ខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនិងខិតជិតមកដល់នាពេលខាងមុខនេះ។


លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ​ សុវត្ថិភាព ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក បានដំណើរការដោយរលូន និងធានាបាននូវសន្តិសុខ​ សុវត្ថិភាពល្អនោះ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធត្រូវសហការជាមួយ គណកម្មការរៀបចំកាបោះឆ្នោត ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ ក្នុងកិច្ចការពារ សន្តិសុខសុវត្ថិភាព​ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមគោលដៅ ដោយអនុវត្តទៅតាមតួនាទី​ និងភារកិច្ចជាចម្បង និងអនុវត្តតាមការណែនាំរបស់គណកម្មការរៀបចំការបោះឆ្នោត ឱ្យបានត្រឹមត្រូវ។


លោកបានបញ្ជាក់ទៀតថា ផែនការនេះ គឺសំដៅធានាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ប្រកបដោយបរិយាកាស នយោបាយអព្យាក្រឹត្យ ដើម្បីឲ្យដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាប្រព្រឹត្តទៅដោយជោគជ័យគ្មានការគំរាមកំហែង បំភិតបំភ័យ និងអំពើហិង្សា៕


អត្ថបទ៖​ ហឹង​ ​ចូច