កូរ៉េខាងត្បូងស្នើរៀបចំកិច្ចចរចាជាមួយកូរ៉េខាងជើងដើម្បីពិភាក្សាពីបញ្ហាតំបន់រមណីយដ្ឋានភ្នំឃុមហ្គាង 
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងបាន ស្នើរៀបចំ កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីស្វែងរកវិធីដោះស្រាយចំពោះបញ្ហានៅតំបន់ រមណីយដ្ឋានភ្នំឃុមហ្គាង (Kumgang) ។

កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យរុះរើអគារនិងបរិក្ខារមួយចំនួន ដែលត្រូវបានសាង់សងដោយកូរ៉េខាងត្បូងចេញពីភ្នំនោះដែលនេះគឺជាសញ្ញាថ្មីមួយបង្ហាញថាទំនាក់ទំនងនៃប្រទេសទាំង២ចាប់ផ្ដេីមកាត់ផ្ដាច់ជាថ្មី។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េបាននិយាយថា ខ្លួនបានស្នើសុំ កូរ៉េខាងជើងរៀបចំកិច្ចចរចាកម្រិតការងារដើម្បីពិភាក្សាពីបញ្ហានេះ ខណៈដែលកាលពីសប្តាហ៍មុន កូរ៉េខាងជើងបានស្នើឲ្យដោះស្រាយតាមរយៈការផ្លាស់ប្តូរឯកសារទៅវិញទៅមក។

គួរបញ្ជាក់ថា ភ្នំឃុមហ្គាង (Kumgang) ដែលស្ថិតនៅតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើងមិនឆ្ងាយ ប៉ុន្មានពីព្រំដែនខណ្ឌចែករវាងកូរ៉េទាំងពីរនោះគឺជាគំរោងមួយក្នុងចំណោមគំរោងសេដ្ឋកិច្ចអន្តរកូរ៉េដ៏សំខាន់ចំនួន២រួមទាំងតំបន់ឧស្សាហកម្មកែសុង (Kaesong) និងជានិមិត្តរូបដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតសន្តិភាពរវាងកូរ៉េទាំង២ដែលតាមន័យបច្ចេកទេសនៅតែស្ថិតក្នុងសង្គ្រាមនៅឡើយនោះក្រោមបទឈប់បាញ់បញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation