ព័ត៌មានជាតិ

ព្រះអត្ថន័យនៃព្រះបរមនាមរបស់ព្រះមហាក្សត្រខ្មែរដែលកូនខ្មែរត្រូវដឹង

image

យោងតាមការផ្សាយរបស់ Page Facebook ដែលមានឈ្មោះថា Royal du Cambodge បានបញ្ជាក់ឱ្យដឹងថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចមានព្រះបរមនាមក្នុងព្រះបរមសិរីរាជ្យសម្បត្តិថា «ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិនិន្ទ្រធរាមហាក្សត្រ ខេមរាជនា កម្ពុជឯករាជបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី »។

ព្រះបរមនាមរបស់ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានបកប្រែសេចក្តីជាភាសាខែ្មរថា «ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អ្នកបម្រេីមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្រ្តខែ្មរ ដេាយសា្វមីភក្តិ នឹងភក្តីភាព ព្រះមហាក្សត្រដែលព្រះពុទ្ធ នឹងព្រះឥន្រ្ទលេាកឧបត្ថម្ភ អ្នករួបរួមខេមរជនទាំងអស់ អ្នកការពារឯករាជ្យ បូរណភាពទឹកដី នឹងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និង វិបុលភាពរបស់ប្រជារាស្រ្តខែ្មរ»៕