សម្តេចតេជោថ្វាយព្រះពរព្រះមហាក្សត្រក្នុងខួប១៥ឆ្នាំនៃការយាងគ្រងព្រះរាជសម្បត្តិ
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៥ព្រះវស្សា នៃការយាងគ្រង ព្រះរាជសម្បត្តិ។

សម្តេចតេជោ ហ៊ុនសែន បាន បង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា «ក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ - ២៩ តុលា ២០១៩) របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រជារាស្រ្តទូទាំងប្រទេសមានសេចក្តីរីករាយ និងរំភើបឥតឧបមា សូមក្រាបថ្វាយព្រះពរជ័យសិរីមង្គលបវរមហាប្រសើរ ដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និង ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រទូទាំងប្រទេស៕»


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation